មិនអស់ចិត្ត មិត្តស្រីខ្លួនឯងសុំបែក ចាក់នាង ១០ កាំបិត ឡើងសុះសាច់!

 
 

ចិន៖ តាមសារព័ត៌មានចិន បានផ្សាយឲ្យដឹងថា នារីជំទង់ វ័យ ២០ ឆ្នាំ មួយរូប បច្ចុប្បន្នកំពុងតែ សម្រាកព្យាបាល នៅឯមន្ទីរពេទ្យ បន្ទាប់ពីសង្សាររបស់នាង តាមរកនាងឃើញ រួចក៏ចាក់ ១០ កាំបិត ដោយសារតែ នាងសុំបែកគ្នានោះ។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ Chen Jietin បានគ្រោងនឹង ធ្វើដំណើរទៅកាន់ ស្រុកកំណើត នៅឯទីក្រុង គ័ងស៊ី វិញ ដើម្បីគេចមុខមួយរយៈ ពីមិត្តប្រុសរបស់នាង បន្ទាប់ពីគាត់មិនព្រម ចែកផ្លូវគ្នានោះ។ ក្រោយមក ស្រាប់តែមិត្តប្រុស ប្រទះឃើញ Jietin នៅឯកន្លែង ដែលនាងធ្វើការ នាភោជនីយដ្ឋានមួយ ក្នុងទីក្រុង ស៊ិនជិន ក៏ទាញកាំបិត ចាក់ ១០ ដង យ៉ាងព្រៃផ្សៃ។

«កញ្ញា Tin ត្រូវ ១០ កាំបិត នៅកន្លែង ១០ ផ្សេងៗពីគ្នា ចំណែកឯមុខរបួស ដែលជ្រៅបំផុត គឺមានប្រវែង រហូតដល់ទៅ ១០ សង់ទីម៉ែត្រ។ បច្ចុប្បន្ន នាងកំពុងតែស្ថិតនៅ ស្ថានភាពរងរបួសធ្ងន់ ហើយនឹងអាច ប្រឈមមុខនឹង ការកន្ត្រាក់យ៉ាងខ្លាំង ពេញសព្វរាងកាយ» នេះបើតាមសម្តី របស់វេជ្ជបណ្ឌិត។ ងាកទៅលោក Chen ឳពុក របស់ជនរងគ្រោះ ក៏បាននិយាយដែរថា៖ «ពួកយើងទើបតែដឹង កូនស្រីមានទំនាក់ទំនង ស្នេហា ជាមួយបុរសម្នាក់ កាលពីខែមុន ដោយបុរសម្នាក់នេះ តែងតែប្រើអំពើហឹង្សា ទៅលើកូនស្រី របស់ពួកយើង។ ឥឡូវនេះ ទើបពួកយើងដឹងថា ពួកគេទាំងពីរ មានទំនាក់ទំនង ស្នេហា ប្រមាណជាជាង ២ ឆ្នាំ រួចមកហើយ»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី ការវះកាត់បន្ទាន់ បច្ចុប្បន្ននេះ កញ្ញា Tin កំពុងតែសន្លប់នៅឡើយ ហើយនេះក៏អាចជា មេរៀនមួយ សម្រាប់ប្រិយមិត្តនារីៗ គប្បីប្រុងប្រយ័ត្នខ្ពស់ មិនគួរឲ្យហេតុការណ៍នេះ កើតមានទេ ខណៈសកម្មភាពនេះ ជាបទល្មើសព្រហ្មទណ្ឌ ដែលជនបង្ក នឹងត្រូវប្រឈមមុខ នឹងការផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរ ចំពោះមុខច្បាប់៕


សម្លៀកបំពាក់ របស់កញ្ញា Tin ដែលប្រឡាក់ឈាម ជោកជាំ


កញ្ញា Tin កំពុងតែសន្លប់


ស្នាមរបួស ទើបនឹងដេររួច


រូបភាព តាមកាមេរ៉ាសុវត្ថិភាព ដែលកញ្ញា Tin ត្រូវមិត្តប្រុស ចាក់នឹងកាំបិត

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម