ស្រាយចម្ងល់ ហេតុអ្វី បុរស ត្រូវចាំនៅ ក្រៅបន្ទប់សម្រាល ខណៈពេល ប្រពន្ធខ្លួន កំពុងឆ្លងទន្លេ!
អង់គ្លេស៖ វាជារឿង ពិតប្រាកដមួយ និង ក៏ជាចម្ងល់ យូរដែរ មកហើយ ដែលបុរសជាស្វាមីទាំងអស់ ត្រូវអង្គុយរង់ចាំ នៅខាងក្រៅបន្ទប់ ខណៈពេលដែល ប្រពន្ធរបស់ខ្លួន កំពុងឆ្លងទន្លេ នៅក្នុងបន្ទប់សម្រាល។ តែនាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញ នូវមូលហេតុដែល តម្រូវឲ្យបុរស ត្រូវអង្គុយ ចាំនៅខាងក្រៅបែបនេះ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ស្ត្រីភាគច្រើនបំផុត នឹងចាប់ផ្តើម មានអារម្មណ៍ ឈឺចាប់កាន់តែខ្លាំង នៅពេលដែល ប្តីរបស់ពួកគេ នៅក្បែរអំឡុងពេល ពួកគេឆ្លងទន្លេ (បង្កើតកូន)។ ក្រោយពីការ ពិសោធន៍រួមគ្នា ជាច្រើន របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ London, មហាវិទ្យាល័យ King ព្រមទាំង សាកលវិទ្យាល័យ Hertfordshire របស់ចក្រភពអង់គ្លេស រួចមក បានបញ្ជាក់ ឲ្យដឹងថា វត្តមាននៃ មនុស្សជាទីស្រលាញ់ គឺអាចបន្ថែម នូវភាពឈឺចាប់ កាន់តែខ្លាំងឡើង ទៅដល់ស្ត្រី ដែលកំពុងតែ ធ្វើការបង្កើតបុត្រ ព្រោះថានេះជា ធម្មជាតិ នៃក្តីស្រលាញ់ របស់ទំនាក់ទំនង រវាងពួកគេ ទាំងពីរ ដែលបានបន្ថែម បន្ទុកដល់ស្ត្រី នាពេលនោះ ជាហេតុធ្វើឲ្យ ស្ត្រីកាន់តែមាន ភាពឈឺចាប់។
Dr. Charlotte Krahe អ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ បានពន្យល់បន្ថែមថា “ស្ត្រីសឹងតែ ទាំងអស់ទៅហើយ ដែលមានអារម្មណ៍ មិនស្រណុក នៅពេលដែល មានប្តីនៅក្បែរ ខណៈពេលដែល ពួកនាងកំពុងបង្កើតកូន ព្រោះថាពេលខ្លះ ពួកគេពិតជា មិនចង់ឲ្យ មនុស្សដែលខ្លួន ស្រលាញ់ឃើញ អំពីទិដ្ឋភាពដែល ពិបាក និង ឈឺចាប់បំផុត ដែលខ្លួនកំពុង តែមាននោះឡើយ”។
ការស្រាវជ្រាវ រកឃើញដ៏ថ្មីមួយនេះ អាចស្រាយបំភ្លឺ នូវចម្ងល់ ដែលជាទូទៅ បុរសជាប្តី តែងតែអង្គុយ រង់ចាំនៅខាងក្រៅ បន្ទប់សម្រាល ខណៈពេលដែល ប្រពន្ធរបស់ខ្លួន កំពុងឆ្លងទន្លេ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាតំណាង
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!