ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារ ជិះម៉ូតូបុកគ្នា នៅកៀនស្វាយ
កណ្តាល ៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង កើតហេតុ និងឯបុរសម្នាក់ ទៀតរងរបួសធ្ងន់ ដោយសារពួកគេ ជិះម៉ូតូបុកគ្នា នៅលើកំណាត់ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ៥០-៥១ កាលពីវេលាម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ក្នុងភូមិគគរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោក ព្រំ សំណាង អធិការរង ទទួលបន្ទុកសណ្តាប់ធ្នាប់ និងចរាចរស្រុក កៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់នៅកន្លែង កើតហេតុមានឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រី អគ្គីសនីកម្ពុជា មានទីលំនៅភូមិសំបួរ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-6316 ។
ចំណែកជនរងគ្រោះ ម្ខាងទៀត មានឈ្មោះ យ៉ាន សុខវែង ហៅត្រុញ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុ រងរបួសធ្ងន់ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9847 ។
តាមសាក្សីឃើញ ហេតុការណ៍ បានអោយដឹងថា មុនពេលគ្រោះថ្នាក់ បុរសម្នាក់ជិះ ម៉ូតូវីវ៉ា បើកក្នុងទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ ដោយបើកបរ ខាងស្តាំដៃ របស់ខ្លួន ។ ចំណែកយុវជន ម្នាក់ទៀតជិះ ម៉ូតូសេ១២៥ បើកក្នុង ទិសដៅផ្ទុយគ្នា ពីភ្នំពេញទៅ អ្នកលឿង តែបញ្ច្រាស ពោលគឺបើក ខាងឆ្វេងដៃ ហើយឆ្លងផ្លូវ មកខាងស្តាំដៃ របស់ខ្លួន ។ ពេលកំពុងបើកឆ្លងផ្លូវ ស្រាប់តែ មានរថយន្ត មួយគ្រឿងបើក មកពីក្រោយ ធ្វើឲ្យអ្នកជិះ ម៉ូតូសេ១២៥ គេចមកឆ្វេងដៃវិញ ហើយចូលមកចំណែក ផ្លូវខាងអ្នក ជិះម៉ូតូវីវ៉ា គ្រានោះក៍បុកគ្នា ចំពីមុខពេញ ទំហឹងតែម្តង ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយក ទៅធ្វើបុណ្យនៅ ស្រុកកំណើត ហើយម៉ូតូទាំង ២គ្រឿងយក មករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុក កៀនស្វាយ ដើម្បីដោះស្រាយ តាមច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!