កូនតិរច្ឆានផឹកស្រវឹងបបួល ឪពុកវាយគ្នា ពេលគាត់មិនព្រមចាប់ វាយបែកមុខ បែកមាត់
ខេត្តកំពង់ស្ពឺ ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់បានចាប់ឪពុកវាយរហូតទ្រមខ្លួនបែកមុខ បែកមាត់ ព្រោះខឹង បបួលឪពុកសាកក្បាច់ គុនគ្នាគាត់មិន ព្រមធ្វើតាម។ ហេតុការណ៍នេះបាន កើតឡើងកាល ពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ មករា ២០១៥ នៅចំណុចភូមិដូនអាត់ ឃុំស្គៈ ស្រុក សំរោង ទង។
ជនដៃដល់ដែលដេញវាយឪពុកឯងមានឈ្មោះឌឹម មិថុនា ភេទប្រុស អាយុ៣០ឆ្នាំ ចំណែកឪពុករងគ្រោះ ឈ្មោះជឹម សំអឿន អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ ។
បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញឪពុក កូនផឹកស្រា ជាមួយគ្នា លុះផឹកស្រវឹងស្រាប់ តែ គេឮសូរកូនបបួល ឪពុកវាយគ្នា តែឪពុកមិនព្រមទេ ដោយនិយាយ ប្រដៅថា ឯងជាកូន រឿងអី មកបបួលយើង ជាឪពុកវាយគ្នា។ គ្រាន់តែ និយាយចប់ក៏ត្រូវ កូនប្រុសស្ទុះមក វាយរហូតបែកមុខបែក មាត់។
ឃើញដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍ឱ្យសមត្ថកិច្ចចុះមក ឃាត់ខ្លួនកូនតិរច្ឆាននោះតែម្តង។ នៅ ចំពោះ មុខសមត្ថកិច្ចជនដៃ ដល់បាន ឆ្លើយសារភាពថា រូបគេពិតជា បានវាយទៅលើ ឪពុកពិតមែន ព្រោះតែខឹង និងទាស់ ពាក្យសម្តីគ្នា បន្តិចបន្តួច៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!