ស្ត្រីចំណាស់ម្នាក់ត្រូវបានជន មិនស្គាល់មុខចាក់សម្លាប់ជាច្រើនកាំបិត
ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ខណៈដែលមាន ជន មិនស្គាល់មុខបាន ប្រើកាំបិតចាក់ សម្លាប់ស្ត្រីវ័យ ជាង៦០ឆ្នាំម្នាក់ បណ្ដាលឲ្យស្លាប់ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពណ្ណរាយ ឃុំ ចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ពាក់ព័ន្ធហេតុការណ៏ឃាតកម្មខាងលើនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង គឹមហ៊ូ អាយុ៦៥ឆ្នាំ ទីលំនៅភូមិ/ ឃុំកើតហេតុ ត្រូវបាន ជនមិនស្គាល់មុខ ចាក់សំលាប់ជាច្រើន កាំបិតបណ្ដាលឲ្យ ស្លាប់ភ្លាមៗតែម្ដង ។
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងកណ្ដាលនគរបាលព្រហ្មទណ្ឌបានបន្តថា ផ្អែកលើចម្លើយ បឋមរបស់ ចៅស្រីជន រងគ្រោះ ដែលមានអាយុ ៨ឆ្នាំបាន ឱ្យដឹងថា មុនដំបូងជនដៃ ដល់បានលូនចូល ទៅពួននៅក្រោម គ្រែជនរងគ្រោះដោយ ប្រើជំពាមកៅស៊ូ បាញ់ គ្រាប់ព្រួញដែក មានងៀង បន្ទាប់មកទើបចាក់នឹងកាំបិត ។
ឆ្លងតាមការពិនិត្យ និងស្រាវជ្រាវរបស់នគរបាលព្រហ្មទណ្ឌ នគរបាលបច្ចេកទេស និងនគរបាលអធិការ ដ្ឋានស្រុកបារាយណ៏ បានធ្វើ ការសន្និដ្ឋានថា ឃាតកម្មនេះកើតឡើង ដោយសារគំនុំផ្ទាល់ខ្លួន ។ បើទោះបីជាជនដៃ ដល់នៅមិនទាន់ បានវែកមុខ និងមិនទាន់ បាន ចាប់ខ្លួនក្ដី ប៉ុន្តែមហាជន ពិសេសព័ត៌មានខ្សឹបខ្សៀវ ជាច្រើនបាននិយាយថា ជនរងគ្រោះត្រូវ បានជនដៃដល់ ស្គាល់មុខម្នាក់សម្លាប់ ព្រោះ កន្លងមកមាន ការសង្ស័យ និងចោទប្រកាន់ថា ជនរងគ្រោះ ចេះធ្វើអំពើ មន្តអាគមអូមអាមជាដើម ។
រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចនគរបាល ដឹកនាំដោយលោកស្នងការរងបាន និងកំពុងធ្វើការស្រាវ ជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅ កំណត់មុខសញ្ញា ដើម្បីចាប់ខ្លួនជនដៃ ដល់មកផ្តន្ទាទោស តាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!