ស្រ្តីមេ ខ្យល់​​នាំ ​នាង​ៗ៣​នាក់​ ទៅ​ជួប​ថៅ កែ​ចិន​បោក ​យក​គ្រឿង អលង្ការ ​អស់ពី​ខ្លួន

 
 

រាជធានីភ្នំពេញ ៖ ស្ត្រីឆបោកម្នាក់ បានអន្ទងលួងលោម ស្ត្រី៣នាក់ ពីខេត្តសៀមរាប ប្រាប់ថា ទៅជួបថៅ កែចិន នៅភ្នំពេញ ម្តងបានដុល្លារច្រើន ដោយជួល រថយន្តតាក់ស៊ី មួយគ្រឿងជិះ មកដល់ភ្នំពេញ ត្រូវស្ត្រីមេខ្យល់ បោកយក គ្រឿងអលង្ការ និងទូរស័ព្ទ បានហើយ គេចខ្លួនបាត់កាលពីវេលា ម៉ោង៦និង ៣០នាទី យប់ ថ្ងៃទី១៩ ខែមករា  ស្ថិតនៅមុខ ហាងអ៊ុតសក់សិលា ផ្លូវ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្ត្រីមេខ្យល់ដែល ជាអ្នកឆបោកមានឈ្មោះ ស្រីមុំ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីរួមខេត្តសៀមរាប ។ ចំណែក ស្ត្រីរងគ្រោះមានគ្នា៣ នាក់ ទី១-ឈ្មោះ នូអា ស្រីគីន ហៅស្រីខួច អាយុ២៣ឆ្នាំ ទី២-ឈ្មោះ សាំង សូនីតា អាយុ២២ឆ្នាំ ទី៣-ឈ្មោះ ម៉ាន ម៉ារី អាយុ ២២ ឆ្នាំ ស្ត្រីទាំង៣នាក់ ស្នាក់នៅ ទីរួមខេត្តសៀមរាប និងអ្នកបើកបរ រថយន្តតាក់ស៊ី ដែលចាញ់ បោកស្ត្រីខាងលើ នោះដែរ មានឈ្មោះ សុខ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ រត់រថយន្តឈ្នួល សៀមរាប-ភ្នំពេញ រស់នៅខេត្តសៀមរាប ។

តាមសម្តី ជនរងគ្រោះបាន ឲ្យដឹងថា មុនដំបូងឈ្មោះ ម៉ាន ម៉ារី  បានស្គាល់ជាមួយ ស្ត្រីជាមេខ្យល់នៅ កន្លែងធ្វើសក់ នៅខេត្តសៀមរាប ហើយ បានទំនាក់ទំនង ស្គាល់គ្នា រហូតមកក៏ត្រូវ បានមេខ្យល់ បញ្ចុះបញ្ចូល នារីរងគ្រោះប្រាប់ថា រូបគេនឹងនាំ ទៅជួបថៅកែចិន នៅភ្នំពេញ ២យប់បាន ៥០០ ដុល្លារ ។ 

លុះដល់ថ្ងៃកើត ហេតុស្ត្រីឆបោក បានបបួល នារីរងគ្រោះ មកភ្នំពេញ ហើយនារីរងគ្រោះ បានហៅមិត្តភក្កិ ២ នាក់ទៀត មកជាមួយ ដោយ ជួល រថយន្ត តាក់ស៊ីម៉ាក ហាយឡែនដឺ មួយគ្រឿងក្នុង តម្លៃ៧០ដុល្លារ ចេញពីខេត្តសៀមរាប តាំងពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី១៩ មករា  មកដល់ ស្រុកស្ទោង ខេត្តកំពង់ធំ បានចូលហូបបាយ អស់៣ម៉ឺន ត្រូវស្ត្រីឆបោក ប្រាប់ឲ្យអ្នកបើកបរ រថយន្តឈ្នួល ចេញសិនទៅ ព្រោះគេអត់មាន លុយរាយ ចាំដល់ភ្នំពេញ យកលុយ សរុបតែម្តង ។ ខណៈពេល ធ្វើដំណើរមកដល់ មុខហាង អ៊ុត សក់ ខាងលើ ស្ត្រីឆបោកប្រើល្បិច ឲ្យរថយន្តឈប់ ដើម្បីឲ្យនារី រងគ្រោះទាំង៣នាក់ ធ្វើសក់ ផាត់មុខ តែខ្លួនឲ្យស្អាត មុននឹងទៅជួប ថៅកែចិន និងបានប្រាប់ថា ត្រូវ ដោះ គ្រឿងខ្សែក ខ្សែដៃ ចិញ្ជៀន ក្រវិល និងទូរស័ព្ទ ទុកក្នុងបង្ចិច ខោអាវ រៀងៗខ្លួន កុំឲ្យថៅកែចិនដឹងថា យើងជាអ្នក ធូរធារគេអត់ឲ្យ លុយច្រើនទេ។ ពេលនោះស្ត្រី ទាំង៣នាក់ដោយសារ តែចង់បានលុយច្រើន តាមមេខ្យល់នោះ ក៏បានដោះ គ្រឿងអលង្ការ អស់រលីងពីខ្លួន និងទូរស័ព្ទដៃ ច្រកថង់ថង់ ខោអាវរៀងខ្លួន ពេលដែល ស្ត្រី២នាក់ ធ្វើសក់ ផាត់មុខ ហើយស្ត្រីម្នាក់ទៀត រវល់តែពុលឡាន ដេកសន្លប់ស្តូក ក្នុងរថយន្ត ស្ត្រីឆបោកបានប្រាប់ថា ទៅទិញកាបូប ដាក់ខោអាវឲ្យ ម្នាក់មួយកុំឲ្យច្រក ថង់អញ្ចឹងអាក្រក់ មើលណាស់ ក៏ប្រាប់ឲ្យអ្នកបើករថយន្តឲ្យជូន ទៅរកទិញកាបូប បានយកថង់ដាក់ គ្រឿងអលង្កាទៅជាមួយ ពេលទៅដល់កន្លែង រួចប្រាប់អ្នកបើក រថយន្ត ឈ្នួល ឲ្យត្រឡប់ទៅកន្លែងអ៊ុតសក់វិញ ទៅនឹងជួបថៅកែចិន នៅរងចាំឲ្យលុយឈ្នួល រថយន្ត ៧០ដុល្លារ និងលុយថ្លៃបាយហើយ  លុះពេលទៅ ដល់កន្លែងអ៊ុតសក់ រកអត់ឃើញ ជនជាតិចិននោះទេ ទើបដឹងថា ចាញ់បោក ស្ត្រីខាងលើ ។ ដោយមុនដំបូង ស្ត្រីរងគ្រោះបម្រុងនឹង ប្តឹងអ្នកបើករថយន្ត ឈ្នួល តែពេលសាកសួរ ទៅទើបដឹងថា អត់បានលុយ ឈ្នួលរថយន្តដែរ សុទ្ធតែជាអ្នកចាញ់ បោកស្ត្រីមេ ខ្យល់ដូចគ្នា ។

សូមបញ្ជាក់ថារបស់ ដែលស្រ្តីមេខ្យល់ បោកយកទៅនោះមាន៖ របស់នារីឈ្មោះ នូអា ស្រីគីន អស់ទូរស័ព្ទ ចំនួន២គ្រឿង ខ្សែ.កមួយ ខ្សែ នារីឈ្មោះ សាំង សូនីតា អស់ ខ្សែក១ខ្សែ ចិញ្ចៀន៣វង់ ទូរស័ព្ទ២គ្រឿង ចំណែកនារី ឈ្មោះ ម៉ាន ម៉ារី អស់ទូរស័ព្ទ ចំនួន២គ្រឿង ចំណែកម្ចាស់រថយន្ត អត់បានលុយថ្លៃឡាន ហើយអស់លុយថ្លៃ បាយ៣ម៉ឺនរៀលទៀត ទើបជនរងគ្រោះ ទាំង៤នាក់ បានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ ហើយពួកគេ ទាំងអស់គ្នាសម្រាក នៅភ្នំពេញមួយយប់ ព្រឹកឡើងទើបត្រឡប់ ទៅខេត្តសៀមរាបវិញ ហើយទៅដាក់ពាក្យបណ្តឹង នៅទីនោះដែរ ៕


ស្ត្រី៣ នាក់និងអ្នកអ្នកបើកបរ តាក់ស៊ីម្នាក់ បានត្រូវមេខ្យល់ឆបោក


ស្ត្រីទាំងនោះ ត្រូវមេខ្យល់ កុហកថា នាំទៅជួបជនជាតិចិន ដោយ ២យប់ទទួលបាន ៥០០ ដុល្លារ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម