ក្មេង​ស្ទាវ ​ប្រមាណ ២០នាក់ កាន់ដុំ​ថ្ម​ គប់ស្រោច ទៅលើ សន្តិសុខ និង​អ្នក​ អង្គុយ​លេង ​មុខ​ច្រកចូល ​ហាយ​ក្លឹប ​ដោយមិន ដឹង​មូលហេតុ​

 
 

រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយ ក្រុមមានគ្នាប្រមាណ ២០នាក់ដែលក្នុងដៃ ប្រដាប់ទៅដោយដុំថ្ម បានលើក គ្នាមក គប់ដុំថ្មស្រោច ទៅលើក្រុមសន្តិសុខ និង ក្រុមយុវជន ដែលនៅអង្គុយលេង មុខផ្លូវចូល ហាយក្លឹបប៉ុន្តែមិន បណ្តាលឱ្យអ្នកណា ម្នាក់រងរបួសនោះទេ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ មករា ២០១៥ នៅចំណុចផ្លូវក្លឹ << ហាយក្លឹប >> ស្ថិតនៅក្បែរ ផ្សារទំនើបស៊ីធី ម៉ល ក្នុងសង្កាត់ វាង់វង់ ខណ្ឌ ៧មករា ២០១៥។

ប្រភពព័ត៌មាន ប្រជាពលរដ្ឋ ដែលឃើញ ហេតុការណ៍បាន ឱ្យដឹងថា នៅមុនពេល កើតហេតុគេ បានឃើញ ស្ទាវ មួយក្រុម មានគ្នា ប្រមាណ ២០ នាក់ ដែលមានដុំថ្ម គ្រប់ដៃបានលើក គ្នាមកកាន់មុខច្រក ចូលហាយក្លឹប ហើយបានគប់ដុំថ្ម ស្រោចទៅលើក្រុម សន្តិសុខ និង ក្រុមយុវជនដែលនៅអង្គុយ លេងមុខផ្លូវចូល ហាយក្លឹបនោះ ដោយមិនដឹង មូលហេតុ ។ ក្នុងហេតុការណ៍ នេះមិនមានបណ្តាល ឱ្យមនុស្សណាម្នាក់រងរបួស ទេគ្រាន់តែ ដុំថ្មធ្លាក់ រាយប៉ាយពេញ មុខក្លឹប ។

ក្រោយកើត ហេតុភ្លាមៗកម្លាំង កងរាជអាវុធខណ្ឌ៧មករា បានចុះមកអន្តរាគមន៍ នៅកន្លែងកើតហេតុ ប៉ុន្តែដេញចាប់ ក្រុមក្មេងស្ទាវ ទាំងមិនបានទេ ដោយសារតែ ក្រុមក្មេងស្ទាវទាំងនោះ បង្ករឿងហើយនាំគ្នា គេចខ្លួនយ៉ាងលឿន។

គួរបញ្ជាក់ផងដែរថា នៅមុខច្រកចូល ហាយក្លឹបខាងលើ តែងតែមានក្រុម ក្មេងទំនើងដេញវាយគ្នា បង្កនៅភាព អាណាធិបតេយ្យ ជាច្រើនលើក ច្រើនសារមកហើយ ។


ដុំឥដ្ឋដែលរាយពេញមុខក្លឹប


ក្រុមក្មេងស្ទាវបង្កហេតុរត់គេចខ្លួន


ក្រុមកងកំលាំងប្រដាប់អាវុធពេលចុះទៅកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម