ម៉ូតូ​ស្គូពី បើកបុក ​ម៉ូតូ​វ៉េវ ​ពេញ​ទំហឹង ​នៅ​ស្តុប​វត្ត មហាមន្រ្តី ​រង​របួស​ ធ្ងន់​​២​នាក់

 
 

រាជធានីភ្នំពេញ ៖ មនុស្សពីរនាក់បាន រងរបួសធ្ងន់ បន្ទាប់ពីជួប គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយម៉ូតូ២គ្រឿង បើកបុកគ្នា ពេញទំហឹង។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៩ មករា ឆ្នាំ២០១៥ នៅចំណុច ស្តុបមហាមន្រ្តី (ផ្លូវ១៦៣ កែងនិង ផ្លូវព្រះសីហនុ ) ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុគេឃើញ យុវជនម្នាក់ជិះម៉ូតូ វ៉េវ អាល់ហ្វា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម1G-1033 បានបើកបរ ធ្វើដំណើរតែម្នាក់ ឯងតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពី លិចទៅកើត ខណៈមកដល់ ចំណុចកើតហេតុ( ស្តុបវត្តមហាមន្ត្រី) ម៉ូតូវ៉េវ អាល់ហ្វា បានបើកបត់ឆ្វេង ទៅផ្លូវ១៦៣ ស្របពេលនោះ ក៏មានម៉ូតូស្គូពី មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ចាម 1I-4399  ជិះដោយ បុរសម្នាក់បើកបរ ធ្វើដំណើរតាម ផ្លូវព្រះសីហនុ ក្នុងទិសដៅកើតទៅលិច បានបើកវ៉ាស្តាំរថយន្តក្រុងមួយគ្រឿង បើកស្របទិសគ្នា ផុតបានបន្តិច ពេលនោះម៉ូតូស្គូពី ក៏បានជ្រុលទៅបុក ម៉ូតូវ៉េវអាល់ហ្វា ចំពាក់កណ្តាល ពេញទំហឹង បណ្តាល ឱ្យម៉ូតូរងការខូចខាត ចំណែកអ្នកបើកបរ រងរបួសធ្ងន់ ទាំង២នាក់ ។

ក្រោយពេលកើត ហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានគេបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរ គ្រឿងត្រូវបានសមត្ថកិច្ចជំនាញ ខណ្ឌ៧មករា ធ្វើការវាស់វែងនិង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល វាល់វង់ ដើម្បីដោះស្រាយ គ្នាជាក្រោយ តាមនិតិវិធីច្បាប់ ។


ជនរងគ្រោះដោយសារការជិះម៉ូតូបុកគ្នា


ម៉ូតូរបស់ជនរងគ្រោះ


ហេតុការណ៍នេះកើតឡើងត្រង់ចំណុច ស្តុបវត្តមហាមន្រ្តី 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម