មួយបទនេះ ធ្វើឲ្យអ្នកស្តាប់ ជាពិសេស មិត្តៗនារី ចង់ស្រក់ទឹកភ្នែក អាណិតតួស្រី (VIDEO)

 
 

កំសាន្ត៖ ជាមួយនឹង បទចម្រៀងថៃ «How Much Is Your Girlfriend» មួយបទនេះ ពិតជាមាន អត្ថន័យជ្រាលជ្រៅ ចាក់ដោតអារម្មណ៍ របស់អ្នកស្តាប់ ជាពិសេស មិត្តៗនារី ឲ្យលង់ទៅតាម បទចម្រៀងកំសត់ ស្ទើរតែសម្រក់ទឹកភ្នែក អាណិតតួស្រី ដែលអាចស៊ូទ្រាំ នូវអ្វីដែលស្រីៗ ជាច្រើនផ្សេងទៀត មិនអាចស៊ូទ្រាំបាន។

មិនត្រឹមតែមិនខ្មាសគេ ដែលមានសង្សារ ជាខ្មោចល្បែង នោះទេ នារីម្នាក់នេះ ថែមទាំងស្រលាញ់ និងធ្វើការរកប្រាក់ ដើម្បីឲ្យមិត្តប្រុស ចាយវាយទៀតផង។ ប៉ុណ្ណឹងមិនស្កប់ស្កល់ ថ្ងៃមួយមិត្តប្រុស របស់នាង ផុងខ្លួនជាប់ជំពាក់បំណុល វ័ណ្ឌ.ក រហូតដល់ថ្នាក់ ហ៊ានលក់មិត្តស្រី ប៊ិះក្លាយជាចំណី របស់ជនពាល រហូតដល់នាង អត់ទ្រាំ បង្ខំចិត្តចាកចេញពី មនុស្សដែលនាងស្រលាញ់បំផុត បើទោះបីជាមានផ្ទៃពោះក៏ដោយ៕

ចង់ដឹងអត្ថន័យច្បាស់ ទស្សនាវីដេអូ (ពី យូធូប)៖


តើមានប្រិយមិត្តស្រីណាខ្លះ ដែលមហិមាដូចតួស្រីខាងលើ?

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម