ថត​ជាប់​បិសាច​ត​ណ្ហា​បញ្ឆោត​ក្មេង​ស្រី​ នាំ​ទៅ​ចាប់រំ​លោភ

 
 

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាប់ចោទពីបទល្បួងបោកកុមារីអាយុ៨ឆ្នាំថា នាំទៅជួយ កើបអង្កាម លុះដល់កន្លែងស្ងាត់ក៏ប៉ងរំលោភ តែមិនបានសម្រេច ហើយត្រូវ នគរបាលប៉ុស្តិ៍ រដ្ឋបាល ឃុំចំណោម ចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និង២៤នាទីព្រឹកថ្ងៃទី១៦ មករា ដោយមានអ្នក ឃើញហេតុការណ៍នេះ ថតបាន តាមរយៈទូរស័ព្ទដៃ មុននឹងស្រែក ឱ្យបញ្ឈប់ សកម្មភាពអាក្រក់នេះ ។ 

ការចាប់ឃាត់ខ្លួននេះ គឺនៅក្នុងឃុំចំណោម ស្រុកមង្គលបុរី តាមបណ្តឹងឪពុកម្តាយក្មេងស្រី និងមាន បទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ព្រមទាំងមាន ការសម្របសម្រួល ពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញា រងអមសាលា ដំបូងខេត្តផងដែរ ។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា នៅវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១មករា កុមារីរង គ្រោះបាន ជិះកង់ទៅទិញថ្នាំឲ្យឪពុក លេប ។ លុះពេល ទិញបានហើយក៏ ជិះកង់ត្រឡប់មក ផ្ទះវិញ ពេលឃើញ ក្មេងស្រី២នាក់ ដែលម្នាក់អាយុ៨ ឆ្នាំនិង ម្នាក់ទៀតអាយុ ៧ឆ្នាំ កំពុងលេង នៅក្រោមផ្ទះមួយ នាងក៏ចុះដើរដឹកកង់ ទៅលេង ជាមួយ ។ 

ប្រភពដដែលបន្តទៀតថា បន្ទាប់មកយុវជនពាលម្នាក់អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នាជិះម៉ូតូ១ គ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ ខៀវ សេ៊រី២០១៤ គ្មានស្លាកលេខ មកដល់មុខផ្ទះដែល ក្មេងស្រីកំពុង លេង ក៏ស្រែក សួរថា«មានអ្នកណាចង់ ទៅជួយកើប អង្កាមទេ ខ្លួនគេ នឹងឲ្យលុយ» ។ ពេលនោះមាន ក្មេងស្រីម្នាក់ អាយុ៧ឆ្នាំ បាននិយាយ ឱ្យកុមារីរងគ្រោះ ទៅស៊ីឈ្មួល កើបអង្កាម ជាមួយ ជននោះហើយ នាងក៏ព្រមទៅ ។ ដោយឃើញ កុមារីម្នាក់ នេះយល់ព្រម ជនអន្ធពាលនេះ ក៏បានឌុប ក្មេងស្រីរហូត ដល់ប្រឡាយ ចារ ចុះទៅវាល ស្រែជាកន្លែង ស្ងាត់ក៏ឈប់ ម៉ូតូ រួចដឹក ដៃក្មេងស្រី ចូលក្នុង ប្រឡាយ ដែលគ្មានទឹក យកការុង ទុកច្រក អង្កាមក្រាល ហើយ ធ្វើសកម្មភាព ចាប់រំលោភ ។ ប៉ុន្តែ ពេលនោះ នាងស្រែក ខ្លាំងៗ រហូតឮដល់អ្នក ចងគោឱ្យស៊ី ស្មៅនៅក្បែរនោះ ក៏រត់មក មើល ឃើញជននេះកំពុង ធ្វើសកម្មភាព ទាំងកំរោល ។ ឃើញបែបនេះគាត់ យកទូរស័ព្ទមកថត បានរូបភាព ផងដែរ រួចស្រែក ឲ្យជនពាលរូបនេះ ឱ្យបញ្ឈប់ សកម្មភាព អាក្រក់នេះភ្លាម ។ បន្ទាប់មក គាត់ក៏ដឹក ដៃក្មេងស្រីមកប្រគល់ឱ្យ ឪពុកម្តាយ ព្រមទាំងរៀបរាប់ ពីដំណើររឿង ។  ចំណែកយុវជន អន្ធពាលក៏ ស្ទុះទៅជិះម៉ូតូ មកផ្ទះវិញដូចជា គ្មានរឿងអ្វីសោះ ។

លោកអធិការបញ្ជាក់ថា ក្រោយពីទទួលបណ្តឹងពីឪពុកម្តាយកុមារីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវ ជ្រាវតាម រកមុខ សញ្ញា ល្មើស រហូតឃើញ នៅកន្លែងធ្វើម្ហូបការមួយនៅ ឃុំចំណោម ក៏ហៅ មកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រកែក មិនព្រម សារភាពពីទង្វើ របស់ខ្លួនទេ តែដោយ មានសាក្សី និងបណ្តឹងរបស់ឪពុកម្តាយក្មេង រងគ្រោះ ព្រមទាំងវត្ថុ តាងដែលថត ពីសកម្មភាពបាន ទើបជននេះ និយាយលែងចេញ ។ សមត្ថកិច្ចបាន រៀបចំសំណុំរឿង បញ្ជូនមកស្នងការ ដ្ឋានខេត្ត   ដើម្បីចាត់ ការបន្តតាមនិ តិវិធីច្បាប់ ៕ 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម