ជាង​ជួសជុល​ម៉ូតូ​ម្នាក់​ ដេក​ស្លាប់ នៅ​លើ​សា​ឡុ​ងក្នុង ​ហាង​ជួស​ជុល​ម៉ូតូ​ ដោយ​សារគាំងបេះដូង

 
 

រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុល ម៉ូតូធំម្នាក់បានដេកស្លាប់ នៅលើសាឡុងឈើជាន់ ផ្ទាល់ដីនៅ ក្នុងហាងជួសជុល ម៉ូតូធំមួយ កន្លែងតែម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹក ថ្ងៃទី១៨ មករា នៅក្នុងហាងជួសជុលម៉ូតូធំ មួយដែល មានយីហោជាងធី ផ្ទះលេខ១៥៣ ផ្លូវលេខ ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាជាងជួសជុលម៉ូតូជាមួយគ្នា បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមាន ឈ្មោះមុយ រ៉ាវុធ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃ កប្បាស ខេត្តតាកែវ បានមកស្នាក់នៅ និងធ្វើជាជាងជួសជុលម៉ូតូ នៅកន្លែងកើត ហេតុនេះអស់ រយៈពេលជាង៣ ឆ្នាំមក ហើយ។

មុនពេលកើតហេតុពីរទៅបីថ្ងៃ បុរសជាជាងម៉ូតូរងគ្រោះបានត្អូញប្រាប់អ្នកធ្វើការជាមួយគ្នាថា មានអាការ មិនស្រួលខ្លួន ហើយក៏ត្រូវគេ ប្រាប់ឱ្យទៅរកទិញថ្នាំលេប។ ប្រភពដដែលបានប្រាប់ បន្តទៀតថា ក្រោយពីបានទិញថ្នាំយក មកលេបរួចហើយ ជនរងគ្រោះក៏បាន ធូរស្រាល និងធ្វើការងារ ជាធម្មតា។ លុះដល់ព្រឹកឡើងក្នុងថ្ងៃកើតហេតុនេះ ដល់ម៉ោងដែលត្រូវ បើកទ្វារហើយ នៅមិនទាន់ឃើញ ជនរងគ្រោះភ្ញាក់ក៏ មានបុរសជាងជួសជុលម៉ូតូ ជាមួយគ្នា ម្នាក់ទៅដាស់ តែជនរងគ្រោះ មិនភ្ញាក់។

ពេលដែលដាស់ហើយ នៅតែមិនភ្ញាក់បុរស ជាជាងម៉ូតូរូបនោះក៏បានទៅ ទាញដៃមើលបន្ថែមទៀត ដោយមានសភាពរឹងទៅ ហើយទើបនាំគ្នាមានការ ភ្ញាក់ផ្អើលឡើង និងប្តឹងអាជ្ញាធរមូលដ្ឋាន ឱ្យមកត្រួតពិនិត្យ។  ក្រោយពីឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ពីកម្លាំងមានសម្ថកិច្ច ជំនាញរួចហើយបានឃើញថា បុរសជាជាងម៉ូតូរងគ្រោះ បានស្លាប់ដោយសារ ជំងឺគាំង បេះដូង៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម