គ្រាន់តែ សម្លឹង មើលមុខ បង្កជា ជម្លោះ ជិះម៉ូតូ ដេញវាយ តប់គ្នា ផ្អើលដល់ សមត្ថកិច្ចចុះ អន្តរាគមន៍
រាជធានីភ្នំពេញ ៖ គ្រាន់តែសម្លឹង មើលមុខសោះបង្ក ទៅជាជម្លោះពាក្យ សម្តីនិងឈានទៅដល់ ប្រើអំពើហិង្សាវាយតប់ គ្នាបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះ ទៅអន្តរាគមន៍ នៅទីបញ្ចប់នោះ មិនមានភាគីណាមួយ ជាឈ្នះនោះទេដែល ជាលទ្ធផលភាគីទាំងពីរ ចាញ់ដូចគ្នា គឺចាញ់ត្រង់ថា ខាតពេលវេលា និងឈឺខ្លួនឥតប្រយោជន៍។ ហេតុការណ៍ ខាងលើនេះបានកើត ឡើងកាលពីវេលា ម៉ោង៨ និង១០នាទី យប់ ថ្ងៃទី១៨ មករា ២០១៥ នៅចំណុច ក្បែរលូទឹកស្អុយ ផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួល គោក ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុគេឃើញភាគី ជម្លោះបានឈប់ម៉ូតូ ក្បែរគ្នានៅចំណុចស្តុបកោស ដូង ដោយពេលនោះគេឃើញ ភាគីខាងម៉ូតូសង់កូរ៉េដែល ជិះដោយបុរសម្នាក់បាន និយាយទៅកាន់ដៃគូជម្លោះ ជិះម៉ូតូហុងដាឌ្រីម សេ ១២៥ ជិះឌុបគ្នា៣នាក់ ប្តីប្រពន្ធនិងប្អូនថា << ហេតុអីបានជាមើលមុខអញ?>> ហើយភាគីខាង ម៉ូតហុងដាឌ្រីម ឆ្លើយតបទៅវិញថា << មិនបានមើលទេ តែងាកទៅវាចំ!>>។ បន្ទាប់ពីឆ្លើយឆ្លងពាក្យ សម្តីដាក់គ្នាហើយនោះ ភ្លើងស្តុបក៏លោតសញ្ញា ឱ្យធ្វើដំណើរទៅមុខ ពេលនោះភាគីទាំងពីរ បានជិះម៉ូតូដេញតាម រករឿងគ្នា រហូតមកដល់ចំណុច កើតហេតុភាគីខាងម៉ូតូ សង់កូរ៉េបានធ្វើដំណើរ មកដល់មុខផ្ទះហើយ ក៍ឈប់ម៉ូតូដើរចូលទៅក្នុងផ្ទះ ស្របពេលនោះភាគី ម៉ូតូហុងដាឌ្រីម បានជិះតាមមក ដល់ក៏បានហៅបុរស ភាគីខាងម៉ូតូសង់កូរ៉េឱ្យ មក ដោះស្រាយ រក ខុសត្រូវសិន ពេលនោះជម្លោះពាក្យ សម្តីក៏បានចាប់ផ្តើមបន្តទៀត រហូតឈាន ដល់វាយតប់គ្នា ដោយបុរស ភាគីខាងម៉ូតូសង់កូរ៉េបាន ដោះស្បែកជើងវាយក្បាលស្រ្តី ជាប្រពន្ធបុរសជិះម៉ូតូហុងដាឌ្រីម ។ ដោយខឹងនឹងបុរសជិះម៉ូតូ សង់កូរ៉េយកស្បែកជើងវាយក្បាល ប្រពន្ធខ្លួននោះ ប្តីនិងប្អូនស្រ្តីរូបនោះនាំគ្នា ព្រួតគ្នាវាយបុរស ដែលជិះម៉ូតូសង់ កួរ៉េយ៉ាងដំណំ ។ ខណៈពេល ដែលឪពុកខ្លួន( បុរសភាគីសង់កូរ៉េ) ត្រូវក្រុមជិះម៉ូតូហុង ដាឌ្រីមព្រួតគ្នាវាយនោះ កូនៗភាគីម៉ូតូសង់កូរ៉េ បានចុះមកពីលើផ្ទះនាំគ្នា មកជួយឪពុក ដោយមានការប្រតាយប្រតប់ គ្នាយកឈ្នះចាញ់ រៀងៗខ្លួន។
បើតាមប្រភពពី បុរសម្នាក់ដែលជាភាគី ជិះម៉ូតូសង់កូរ៉េបានប្រាប់ អ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពថា មុនពេលកើត គឺភាគីខាងម៉ូតូហុង ដាឌ្រីម ជិះគ្នា៣នាក់បានសម្លឹង មើលមុខខ្លួន ហើយក៏ឈានដល់ ជម្លោះកាន់តែខ្លាំងតែម្តង ។ ប៉ុន្តែបើតាម ប្រភពពីភាគីប្តី-ប្រពន្ធ ដែលជិះម៉ូតូហុងដាឌ្រីម បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានថា មុនពេលកើតហេតុ គឺបុរសដែលជិះម៉ូតូសង់កូរ៉េ បាននិយាយថាឱ្យគាត់ថា <<ម៉េចបានមើលមុខអញ!>> ហើយគាត់ក៏តបវិញថា <<ពូឯងស្រវឹងហើយ !>> បន្ទាប់មកក៏បង្កជា ជម្លោះពាក្យសម្តីនិងឈាន ទៅជិះម៉ូតូដេញវាយគ្នារហូតមក ដល់ចំណុចខាងលើ ។
ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចបានចុះមក អន្តរាគមន៍សម្របសម្រួល ។ នៅក្រោយពេលកើតហេតុ សមត្ថ កិច្ច បានចុះមកសម្រប សម្រួលគ្នាដោយចុងបញ្ចប់ បុរសភាគីបុរសជិះម៉ូតូសង់កូរ៉េដែលដោះស្បែក ជើងវាយក្បាលគេ គឺបានលើកដៃ សំពះ សុំទោសស្រ្តីជាគូជម្លោះ ។ ក្នុងករណីខាងលើនេះ គឺមិនមានភាគីណាមួយជា អ្នកឈ្នះនោះទេ ដែលជាលទ្ធផល ភាគីទាំងពីរចាញ់ដូចគ្នា គឺចាញ់ត្រង់ថា ចំណាយពេលវេលា និងឈឺខ្លួនឥតប្រយោជន៍ ។ បន្ទាប់ពីសម្របសម្រួលគ្នា រួចភាគីទាំងពីរបានបែក ផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។
កើតមានជម្លោះពាក្យសម្តី មួយឈានទៅដល់ ប្រើហិង្សាវាយតប់ គ្នារវាងភាគី២ក្រុម
ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចបានចុះមក អន្តរាគមន៍
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!