សោកនាដកម្ម លើផ្លូវ ជាតិដោយ គ្រោះថ្នាក់ ចរាចរណ៍ ៣ករណី ផ្សេងគ្នា ស្លាប់៥នាក់
ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ មនុស្ស៥នាក់បានស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នា នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ចាប់ពីរសៀលថ្ងៃទី១៧ ធ្នូដល់ពេលយប់ ក្នុងនោះមានមួយ ករណីពិតជារន្ធត់ និងសោកសង្រេង គឺប្តី ប្រពន្ធ និងកូនជិះម៉ូតូឌុបគ្នាទៅបុណ្យបានបុក ជាមួយរថយន្តបណ្តាលឱ្យ ស្លាប់ទាំង៣នាក់។
ហេតុការណ៍ប្តី ប្រពន្ធ និងកូនជិះម៉ូតូបុកគ្នាជាមួយរថយន្ត បានកើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី១៧ មករា ២០១៥ នៅលើផ្លូវជាតិ លេខ៨ ស្ថិតក្នុងភូមិរកាជន្លឹង ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល។ នគរបាលចរាចរណ៍ ខេត្តកណ្តាលបានឱ្យដឹងថា ជនរងគ្រោះ ទាំង៣នាក់ជិះម៉ូតូ C១០០កូរ៉េ ពណ៌ស្លាទុំ បានបុកជាមួយ រថយន្តម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ២W៨០៦៤ ។
ករណីទី២ កើតឡើងកាលពីវេលា ម៉ោង១០ និង១៥នាទីយប់ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល នៅចំណុច ចន្លោះគីឡូ ម៉ែត្រ លេខ២០-២១។ ករណីនេះបណ្តាល ឱ្យបុរសម្នាក់ ឈ្មោះនួន ណាត អាយុ២៨ឆ្នាំ ស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ទៅបុកពីក្រោយ រថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៣C៤៣៤៥ ។
ករណីទី៣ កើតឡើងកាល ពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៧ មករា នៅលើផ្លូវជាតិ លេខ២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ជនរងគ្រោះជិះម៉ូតូម់ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BJ៤៦៧៧ តាមផ្លូវជាតិលេខ២ ក្នុងទិសដៅពី ជើងទៅត្បូងក្នុងល្បឿនលឿន ពេលដល់កន្លែង កើតហេតុជាផ្លូវកោង ខ្លាំងបានជ្រុលឡើង លើខឿន ហើយជ្រុលទៅប៉ះ បង្គោលភ្លើង និងជ្រុល ទៅបុក របង ថ្មបណ្តាលឱ្យដួល បោកក្បាលស្លាប់ភ្លាមៗ តែម្តង៕
ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយដែលបណ្តាលឲ្យស្លាប់ទាំង ឪពុកម្តាយ និងកូន
ក្រៅពីនោះមាន ករណីគ្រោះថ្នាក់ចរាចរណ៍ ២ផ្សេងទៀតដែលសុទ្ធ តែកើតឡើងនៅខេត្តកណ្តាល
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!