អ្នកយាមទ្វារផ្ទះជួល វាយអ្នកជួលផ្ទះ នឹងស្នាប់កាំភ្លើងរងរបួស បង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ បុរសអ្នកជួលផ្ទះស្នាក់នៅម្នាក់ ត្រូវបុរសអ្នកយាមទ្វារផ្ទះជួលនោះ វាយក្បាលពីរស្នាប់ កាំភ្លើង បណ្តាលឱ្យរងរបួស បន្ទាប់ពីបុរស រងគ្រោះ សុំឱ្យបើកទ្វារជូនសាច់ញាតិ ចេញទៅក្រៅផ្ទះ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីយប់ ថ្ងៃទី ១៨ មករា ២០១៥ នៅចំណុចផ្ទះជួល២០០បន្ទប់ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះមានឈ្មោះ ញ៉ាប សីហា អាយុ៣០ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅផ្ទះជួល ក្នុងភូមិ- សង្កាត់កើតហេតុខាងលើ ។ ចំណែកជន បង្កមានឈ្មោះ ភា អាយុ៣៥ឆ្នាំ មុខរបរជា អ្នកយាមផ្ទះជួល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជូនប្អូនស្រី របស់ខ្លួនចេញទៅ ក្រៅផ្ទះជួល ហើយក៏បាន ប្រាប់ ទៅជនបង្កដែលជា អ្នកយាមផ្ទះជួលថាកុំទាន់បិទទ្វារ របងសុំជូនប្អូនទៅក្រៅបន្តិច ពេលនោះបុរសដែល ជាអ្នកយាមទ្វារ ផ្ទះក៏បាន និយាយ ថាឱ្យ ចេញឱ្យលឿន ព្រោះបន្ទាន់បិទទ្វារហើយបុរសរងគ្រោះបានតបថា << ចាំបន្តិចសិនទៅ ព្រោះនាងមាន កូនខ្ចីត្រូវការរៀបចំ សម្ភារច្រើន>>។ បន្ទាប់ពីឆ្លើយឆ្លងពាក្យសម្តីគ្នា ចុះឡើងស្រាប់តែបង្កទៅជា ហិង្សាវាយតប់គ្នា ដោយបុរសជាអ្នក យាមផ្ទះជួលខាងលើបានដក កាំភ្លើងបាញ់គំរាមបុរសរង គ្រោះនិងបានយកស្នាប់កាំភ្លើងវាយជនរងគ្រោះឱ្យរបួសខាងលើ ចិញ្ចើមផងដែរ ។
ជម្លោះខាងលើនេះ បានបន្តមកដល់វេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃដដែលក៏បង្កឱ្យ មានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ច និង កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ចុះអន្តរាគមន៍ ឃាត់ខ្លួន បុរសបង្កដើម្បីយកមកសាកសួរតែម្តង។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!