​ភ្លើង​ប្រចណ្ឌ ​ប្តី​ចុង​ប្រើ​ដែក​គាស់​វាយ​ ប្រ​ព​ន្ធ​រហូតស្លាប់ បន្សល់​ទុក ​កូនប្រុស​ស្រី​ ៣​នាក់​កំព្រា​​មេបា

 
 

ខេត្តក្រចេះ ៖ ជនដៃដល់ជាប្តីចុងដែលបានប្រើហិង្សារហូតធ្វើឲ្យស្ត្រីជាប្រពន្ធស្លាប់ ត្រូវ តុលាការ សម្រេចឃុំ ខ្លួនកាល ពីរសៀលថ្ងៃទី១៧ មករា ក្រោយពីជននេះកើតមានទំនាស់ ជាមួយ ប្រពន្ធ ដោយសារ តែភ្លើងប្រចណ្ឌឈាន ទៅដល់វាយ សម្លាប់ បន្សល់ទុកកូន ប្រុសស្រី បីនាក់ឲ្យ នៅកំព្រាគ្មានមេបា។

អំពើហិង្សានេះត្រូវបាននគរបាលក្រុងក្រចេះបញ្ជាក់ថា បានកើតឡើងកាលពីយប់ថ្ងៃទី១២ មករា ក្នុងផ្ទះឈើ ប្រក់ដែក មួយខ្នងសង់ដាច់ស្រយាលក្នុងភូមិកន្ទ្រីង សង្កាត់អូប្ញស្សី ក្រុង ក្រចេះ។ ស្ត្រីរងគ្រោះ ជាប្រពន្ធឈ្មោះ ទឹម ជីតា អាយុ២៦ឆ្នាំ ជាស្ត្រីមេម៉ាយមាន កូនជាមួយប្តី ដើមចំនួន៣នាក់ មានម្នាក់ បួសរៀនជាសង្ឃ ។ ស្ត្រីរងគ្រោះ បានលែងលះ ជាមួយប្តីដើមរយៈ ពេលជាច្រើនឆ្នាំហើយ ក៏មកយកប្តីចុង ជាជនដៃដល់ឈ្មោះ នាង មករា អាយុ២៦ឆ្នាំ មុខរបរជា ជាងសំណង់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គ្រួសាររបស់ស្ត្រី រងគ្រោះដែល បានមករស់ នៅជាមួយប្តី ចុងរូបនេះតែង តែមានការឈ្លោះប្រកែកគ្នា និងប្រើអំពើ ហិង្សាជា ញឹកញាប់ដោយ ពេលខ្លះស្ត្រីរងគ្រោះ ជាប្រពន្ធក៏ធ្លាប់បាន ប្រើកាំបិតកាប់ប្តី ឲ្យរងរបួសដែរ។ អំពើហិង្សាទាំងនេះ គឺកើតមានដោយសារតែ ភ្លើងប្រចណ្ឌ បន្ទាប់ពីស្ត្រីជា ប្រពន្ធបានប្តូរមុខ របរពីមេផ្ទះមក ធ្វើជាអ្នកស៊ីឈ្នួល រត់តុការ។

ប៉ូលិសបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ មករា មានការផ្ទុះពាក្យសម្តីរវាងជនដៃដល់ជាប្តីជាមួយ ស្ត្រីរងគ្រោះ ម្តងទៀត ក៏ឈានដល់ ការវាយសម្លាប់ដោយបុរសជាប្តីបានទាញ យកដែក គាស់ (ដែកជើងជ្រូក) មកវាយចំ ក្បាលរបស់ស្ត្រីរងគ្រោះ ចំផ្នែកខាងឆ្វេង បណ្តាលឲ្យ រងរបួសយ៉ាងដំណំ។

បន្ទាប់ពីបង្កហេតុរួច ជនដៃដល់ជាប្តីបានបីប្រពន្ធមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ និងក៏បានខ្ចីលុយគេ ឯងចំនួន ២លានរៀល ផ្សេងទៀតដើម្បីយក ប្រពន្ធមកសង្គ្រោះបន្តនៅមន្ទីរ ពេទ្យភ្នំពេញ តែដោយសារ អការរបស់ស្ត្រីរងគ្រោះ មានភាពធ្ងន់ធ្ងរ ពេក ទើបបណ្តាលឲ្យ ស្លាប់បាត់បង់ ជីវិតនៅថ្ងៃទី១៧ មករា ។

យ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបាននគរបាលក្រុងក្រចេះចាប់ឃាត់ខ្លួន បន្ទាប់ពីបង្កហេតុបានរយៈ ពេល២ថ្ងៃ រួចមក បើទោះបីជាក្រុមគ្រួសារសាច់ញាតិរបស់ស្ត្រីរងគ្រោះមិន ដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចយ៉ាងណាក៏ដោយ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម