មក​ពី​ភ្ជាប់ពាក្យ​ក្រឡាប់​រថយន្ត​ផ្ងា​រ ជើង​របួសធ្ងន់​៦​នាក់​នៅ​ស្វាយ​ជ្រំ

 
 

ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន៦នាក់បានរងរបួសធ្ងន់សន្លប់នៅ ក្នុងរថយន្តដោយ សារអ្នកបើកបរ ងងុយដេក រេចង្កូត ធ្លាក់ ផ្លូវក្រឡាប់បីបួនត្រឡប់ ផ្ងារជើងឡើងលើ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ មករា ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ១ ខាងលិចស្ពានកន្ទុយវៃ ចម្ងាយជាង១០០ម៉េត្រ ស្ថិតនៅភូមិភ្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ។

បើតាមនគបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះពៅ សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបរ ២-ឈ្មោះសោម ចន្ធី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ ៣-ឈ្មោះគឹម ភា ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាម្តាយ និង៣នាក់ទៀត មិនស្គាល់ ឈ្មោះទេ ដោយ ក្រុមគ្រួសារ បញ្ជូន ទៅសង្គ្រោះនៅក្នុង  មន្ទីរពេទ្យខេត្ត ហើយលោកអនុប្រធាន មន្ទីរកសិកម្មខេត្តម្នាក់ បានយកជន រងគ្រោះចូល ក្នុងបន្ទប់ វីអាយភី និង ព្យាយាមលាក់ ឈ្មោះអ្នកទាំងបីនាក់ ក្នុងនោះមាន ក្មេងប្រុស អាយុ ៨ឆ្នាំម្នាក់ ជាកូនអ្នកបើកបរ។

ក្រុមគ្រួសារជនរងគ្រោះមានទីលំនៅភូមិស្វាយរៀង សង្កាត់-ក្រុងស្វាយរៀង។ បើតាមនគរបាលការិយា ល័យចរាចរណ៍ ស្នងការនគបាល ខេត្តបាន ឲ្យដឹងថា រថយន្តក្រឡាប់ ផ្ងារជើង នេះម៉ាកឡិចស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២V៧៧០៥ បើកពីទិសខាងលិច មកកើតយ៉ាងលឿន លុះមកដល់កន្លែង កើតហេតុក៏រេចង្កូត មកខាងស្តាំដៃធ្លាក់ ផ្លូវក្រឡាប់ផ្ងារជើង ឡើងលើតែម្តង ខណៈនោះអ្នកបើកបរ ស្រែកហៅអ្នកស្រុក ឲ្យជួយ អូសជន រងគ្រោះប្រុសស្រី ចាស់ក្មេងដែលសន្លប់ ចេញពីក្នុងរថយន្ត ហើយទូរស័ព្ទហៅរថយន្ត សាមុយដឹកជន រងគ្រោះទៅកាន់ មន្ទីរពេទ្យ ខេត្ត ដើម្បីសង្គ្រោះភ្លាមៗដែរ។

បើតាមស្ត្រីឈ្មោះសោម ចន្ធី បានឲ្យដឹងថា ក្រុមគ្រួសារ ប្តី កូន ម្តាយ និងបងប្អូន៦នាក់ត្រឡប់មកពី ពិធីភ្ជាប់ពាក្យក្មួយនៅឯរាជធានី ភ្នំពេញ លុះមកដល់ចំណុច កើតហេតុខាងលើប្តីគាត់ ដែលជាអ្នកបើកបរ ងងុយដេកក៏ ងោកមួយភាំងធ្វើឲ្យរេចង្កូត ធ្លាក់ផ្លូវក្រឡាប់បីបួន ត្រឡប់ចូល ហាវថ្នល់បណ្តាល ឲ្យរងរបួសបែកមុខ បែកមាត់ បែកក្បាល ដងខ្លួន និងជើងដៃសន្លប់ នៅក្នុងរថយន្តតែម្តង៕





 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម