ឃិត សំម៉ាលីស ទស្សនិកជន មិនពេញចិត្ត នឹងអត្តចរិក ឆ្មើងឆ្មៃ

 
 

ភ្នំពេញ៖ តារាចម្រៀងស្រី វ័យក្មេងកំពុង មានឱកាស ល្បីឈ្មោះ និងក្ដោបបានតំណែង ជាតារាជួរមុខ របស់ផលិតកម្ម ដាយម៉ិន កញ្ញា ឃិត សំម៉ាលីស ស្របពេលដែល អាជីពការងា សិល្បៈ កាន់តែមាន សន្ទុះទៅមុខ គួរឲ្យគត់សម្គាល់នោះ ស្រាប់តែថ្មីៗនេះ បានរងនូវការរិះគន់ ពីអ្នកគាំទ្រថា មានចរិតឆ្មើងឆ្មៃ ខុសប្លែកពី ពេលកន្លងទៅ។

ការរិះគន់ខ្លាំងៗ ពីសំណាក់មជ្ឈដ្ឋាន អ្នកគាំទ្រថា កញ្ញា ឃិត សំម៉ាលីស វាយឫក មានចរិតឆ្មើងឆ្មៃ គឺធ្វើឡើងខណៈ ដែលតារាស្រី និយមភាព សិចស៊ីបញ្ចេញ គល់សុដន់រូបនេះ បាននឹងកំពុងព្យាយាម បង្កើតក្រុមរាំ បន្ថែមលើអាជីព ចម្រៀងថ្មីមួយ ទៀតព្រោះខ្លាច បាត់បង់ប្រជាប្រិយភាព និង ការគាំទ្រ ព្រោះមួយរយៈ ចុងក្រោយនេះ មានតារា ចម្រៀងច្រើននាក់ បាននឹងកំពុងបង្កើត ក្រុមរាំផ្ទាល់ខ្លួន ។

បើតាមប្រភព ពីមជ្ឈដ្ឋានអ្នកគាំទ្រ បាននាំគ្នានិយាយថា តារាចម្រៀងវ័យក្មេង ឃិត សំម៉ាលីស ចាប់តាំងពីល្បី ឈ្មោះបន្តិច មកនោះឥឡូវ ហាក់កំពុងផ្ដើម ដំឡើងឫកពារ ខុសប្លែកពីពេលមុនៗ ដាក់ទស្សនិកជន អ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈ ដូចគ្នា ។ ប្រភពខ្លះបាន និយាយថា ដំបូងគេធ្លាប់ស្គាល់ថា នាង ឃិត សំម៉ាលីស ជាតារាមាន ចរិករួសរាយ រាក់ទាក់ណាស់ ប៉ុន្តែមួយរយៈ ចុងក្រោយ នាងហាក់មាន ចរិតប្លែក ខុសពីធម្មតាដោយ មានឫកពារ ឆ្មើងឆ្មៃ ។ មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ អំឡុងពេលនាង ឡើងច្រៀង នៅស្ថានីយទូរទស្សន៍ខ្មែរ ប៉ុស្ដិ៍លេខ៩ ក្នុងសប្តាហ៍កន្លងទៅ ទស្សនិកជនសង្កេតឃើញថា សូម្បីតែញញឹម ដាក់មហាជន អ្នកគាំទ្រ នៅពីក្រោយឆាក ក៏នាងមិន ញញឹមដែរ និងបានដើរចេញ ស្ទើរតែបុក ហើយបានជាន់ជើង អ្នកដែលតាមសុំថត រូបជាមួយទៀតផង។

ទន្ទឹមនឹងការបង្ហាញ អាកប្បកិរិយា មិនសមរសម្យ ដាក់ទស្សនិកជន ក៏ដូចអ្នកសិល្បៈដូចគ្នានេះ ត្រូវបានប្រភពមួយ ចំនួនលើកឡើងថា អាចនាំ ឲ្យការងារសិល្បៈ របស់ នាងមានការធ្លាក់ចុះ អស់សំឡេងគាំទ្រ ព្រោះធម្មតាតារាល្បី ត្រូវតែធ្វើឫកយ៉ាងណា ជាគំរូល្អ និងមានចរិក សមរម្យ សមនឹងឈ្មោះ ដែលអ្នកគាំទ្រ ស្រឡាញ់រាប់អាន ហើយអ្នកគាំទ្រ មិនចង់បានអ្វីក្រៅ ពីការរួសរាយរាក់ទាក់ ពីសំណាក់តារា ក្នុងដួងចិត្តរបស់ ពួកគាត់ឡើយ។

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បី សុំការបំភ្លឺពីកញ្ញា ឃិត សំម៉ាលីស ប៉ុន្តែ នៅពេលទូរស័ព្ទចូល ត្រូវបាន ឃិត សំម៉ាលី ឆ្លើយយ៉ាងខ្លីថា "សុំទោស.! ខ្ញុំកំពុង ជាប់រវល់..!" ។ រួចក៏បានចុចបិទ ផ្តាច់លេខទូរស័ព្ទ តែម្ដង ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម