កូនប្រុស ឧកញ៉ា ឃុន សៀ បើក រថយន្ដ លឿនដូចហោះ បុករថយន្ដ ៣ គ្រឿង គ លើ គ្នា (Update)

 
 

ភ្នំពេញ ៖ កូនប្រុស បង្កើតរបស់ លោក ឧកញ៉ា ឃុន សៀ ដែលត្រូវបានគេដឹងថា ជា ឈ្មួញ រកស៊ីរឿង ដីធ្លី និងផ្ទះសប្បែងនោះ បាន បង្កគ្រោះ ថ្នាក់ចរាចរ ដោយសារតែ បើក លឿនដូចហោះ ជ្រុលទៅ បុករថយន្ដចំនួន៣ គ្រឿង ដែលចតតាម ដងផ្លូវ បង្កឱ្យឡើងគ លើគ្នាដូចភ្នំ ប៉ុន្ដែសំណាងល្អ មិនបណ្ដាលឱ្យ បាត់បង់ជីវិតមនុស្ស ណាម្នាក់ នោះឡើយ។

គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ កូនប្រុស អ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ តែ មិនគោរព ច្បាប់របស់ សង្គមនោះ បើកលឿន បត់កន្លែងផ្លូវកែង បានបង្កឱ្យមានការភ្ញាក់ ផ្អើលនៅ ពាក់កណ្ដាល យប់ ឆ្លងចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ខាងជើងរង្វង់ មូលវត្ដភ្នំ តាមបណ្ដោយ ផ្លូវលេខ៤៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសាក្សី បានបញ្ជាក់ថា រថយន្ដដែលកូនប្រុសរបស់ឧកញ៉ាឃុន សៀ បើកបង្កគ្រោះ ថ្នាក់ចរាចរនោះ ម៉ាកមែកសឺ ដេសស្ព័រ ពណ៌ស អត់មានស្លាកលេខ ដែល មានតម្លៃរាប់ម៉ឺនដុល្លារ ។

សាក្សីបន្ដទៀតថា មុនពេលកើតហេតុ គេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងនេះ បានធ្វើដំណើរ ក្នុងល្បឿន យ៉ាងលឿន តាម រង្វង់មូលវត្ដភ្នំ លុះដល់ចំណុចផ្លូវ៤៧ អ្នក បើករថយន្ដអម ដោយអ្នកជិះ ជាមួយម្នាក់ ទៀត ប្រភពព័ត៌មាន ខ្លះអះអាងថា ជាប្រុស និងខ្លះទៀតថា ជាស្រីស្នេហ៍ បានបួងចង្កូត បំណងឆ្ពោះទៅផ្លូវ លេខ៤៧ ប៉ុន្ដែជ្រុល ក៏បុករថយន្ដ ហាយឡេឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ គ្មានស្លាក លេខ ដែលចត នៅមុខហាង ម៉ាស្សាវត្ដភ្នំ រួចរថយន្ដហាយ ឡេនឌ័រនេះ ក៏ខ្ទាតទៅប៉ះរថយន្ដកាមរី ស៊េរី ទំនើបចំនួន ២គ្រឿងទៀត បណ្ដាលឱ្យ រថយន្ដទាំងនេះ ឡើងគលើគ្នា រងការខូចខាត យ៉ាងធ្ងន់ធ្ងរ ។

បើតាមសាក្សីអ្នកបើករថយន្ដបង្ក ដែល ជាកូនប្រុសរបស់ឧកញ៉ាឃុន សៀ នោះ រួម ជាមួយអ្នក រួមដំណើរ បានបើកទ្វាររថយន្ដ រត់គេចខ្លួនពីកន្លែងកើតហេតុ ដោយសុវត្ថិភាព ។

ក្រោយកើតហេតុរថយន្ដទាំង៤គ្រឿង ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញ យកទៅ រក្សាទុករង់ចាំ ការដោះស្រាយបន្ដទៀត ។







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម