កុមារា​អាយុជាង២ខួប​ ធ្លាក់​ចូល​ពាង ទឹក​លង់​ស្លាប់​

 
 

ខេត្តកំពង់ធំ ៖ កុមារាម្នាក់បានធ្លាក់ចូលក្នុងពាងទឹកសម្រាប់ដាក់ផ្អក ឬប្រហុកលង់ ស្លាប់យ៉ាង អាណោចអាធ័ម ខណៈម្តាយ ទៅផ្សារដោយផ្ញើកូនឱ្យនៅជាមួយជីដូន កាលពីវេលា ម៉ោងរសៀលថ្ងៃទី ១៦ មករា ២០១៥ ស្ថិតនៅភូមិ បល័ង្គខាងកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពបានឱ្យដឹងថា កុុមារារងគ្រោះឈ្មោះឌុច សុវណ្ណរាជ អាយុជាង២ខួប មានម្តាយឈ្មោះ ទន បុរី អាយុ២១ឆ្នាំ ជាស្ត្រីមេម៉ាយ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា មុុនពេលកើតហេតុ ស្ត្រីជាម្តាយបានទៅផ្សារ ដោយបានទុកកូនប្រុសឱ្យ នៅលេង ជាមួួយជីដូន ចំណែក ជីតាក៏មិននៅផ្ទះដែរ ។ ខណៈជីដូនកំពុងតែរៀបចំ បោសសម្អាត នៅលើផ្ទះ បានបាត់ ចៅប្រុស ពេលនោះ បានស្រែកហៅ តែមិនឮឆ្លើយទេ ពេលជីដូនចុះ ទៅមើល ស្រាប់តែប្រទះឃើញចៅ ស្លាប់ក្នុងពាងទឹកបាត់ទៅហើយ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម