បើដឹងតម្លៃខ្លួន របស់តារាសម្តែង ស្រីចិន ទាំងនេះ បានទទួលពីការ សម្តែងក្នុង មួយរឿងៗ ប្រិយមិត្ត ប្រាកដជាស្លុតចិត្ត!
ចិន ៖ ទស្សនិកជនមួយចំនួន ដែលបានទស្សនា ខ្សែភាពយន្ត និង រឿងភាគចិន ប្រហែលជា មិនធ្លាប់ដឹងថា តម្លៃខ្លួន របស់តារា សម្តែងដែលខ្លួន បានទស្សនា មានតម្លៃប៉ុន្មានទេ។ យ៉ាងណាមិញ កាលពីពេលថ្មីនេះ ប្រភព សារព័ត៌មាន ចិនបាន ទម្លាយ ឲ្យដឹង ពីតម្លៃខ្លួន របស់តារាសម្តែងល្បី ដែលបានបង្ហាញខ្លូន ក្នុងមួយ រឿងៗ គឺពិតជាធ្វើ ឲ្យលោកអ្នក ភ្ញាក់ផ្អើល ជាមិនខាន។
ចំពោះតាសម្តែងជើងចាស់នាង Maggie Cheung អាយុ ៥០ ឆ្នាំ គឺមាន តម្លៃខ្លួន ជាង ៣ លាន ដុល្លារអាមេរិក ក្នុងការសម្តែងខ្សែភាពយន្ត មួយរឿង ដែលជាតម្លៃខ្លួនខ្ពស់ជាងគេបំផុត ក្នុងចំនោម តារាសម្តែងស្រី ល្បីជាច្រើនទៀត។ ចំនែកឯនាង Zhang Ziyi ជាតារាសម្តែង មានតម្លៃខ្លួន ខ្ពស់ជាងគេ ទីពីរបន្ទាប់ពីនាង Maggie Cheung ដែលនាងអាចរក ប្រាក់ចំនូលបាន ប្រហែល ២ លានដុល្លារអាមេរិក ក្នុងមួយរឿង។ រីឯ តារាសម្តែង ដែលជាប់ ចំនាត់ថ្នាក់ លេខ ៣ ក្នុងការមាន តម្លៃខ្លួន ខ្ពស់ជាងគេ នោះវិញ គឺនាង Zhao Wei និង នាង Zhou Xun អាចរកប្រាក់បាន ចន្លោះពី ជាង ១លានដុល្លារ ដល់ ២ លានដុល្លារ អាមេរិក។
ងាកមកមើលតារាសម្តែង នៅក្នុងខ្សែភាពយន្តភាគវិញម្តង គឹនាង Sun Li គឺជាតារាសម្តែងស្រី ដែលមានតម្លៃខ្លូនខ្ពស់ជាងគេ ដែលមានតម្លៃ ជាង ១៤ ម៉ឺនដុល្លារអាមេរិក ក្នុងមួយភាគ។ រីឯនាង Yao Di ជាប់ចំនាត់ ថ្នាក់លេខពីរ គឺមានតម្លៃដល់ទៅ ១៣ ម៉ឺនដុល្លារអាមេរិក ខណៈពេលដែល នាង Cecilia Cheung មានតម្លៃខ្លួន ១២ ម៉ឺនដុល្លារអាមេរិក ក្នុងរឿងមួយភាគ ចុះ លោកអ្នកស្រមៃទៅមើលថា បើ មាន ៥០ ភាគគឺមានតម្លៃប៉ុន្មានទៅ? យ៉ាងណាមិញ នាង Fan Bingbing ដែលបានសម្តែងជាតួឯកស្រី អ៊ូ ម៊ីនាង ក្នុងរឿងភាគ Empress of China (អធិរាជស្តេចស្រី) គឺមាន តម្លៃខ្លួន ខ្ពស់ជាងគេបង្អស់ កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ គឺមានតម្លៃដល់ទៅ ជិត ៥ លានដុល្លារអាមេរិក ក្នុងការសម្តែងនៃរឿង នេះតែម្តង៕
នាង Fan Bingbing មានតម្លៃខ្លួនដល់ទៅ ជិត ៥ លានដុល្លារ សំរាប់ថតក្នុងរឿងភាគទាំងមូល
នាង Maggie Cheung មានតម្លៃខ្លួនដល់ទៅ ជាង ៣ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង
នាង Zhang Ziyiមានតម្លៃខ្លួនដល់ទៅ ជិត ២ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង
នាង Zhao Wei មានតម្លៃខ្លួនចន្លោះពី ១ ទៅ ២ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង
នាង Zhou Xunមានតម្លៃខ្លួនចន្លោះពី ១ ទៅ ២ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង
នាង Sun Li មានតម្លៃខ្លួនដល់ទៅ ១៤ ម៉ឺុនដុល្លារ សំរាប់ថតរឿងមួយភាគៗ
នាង Yao Diមានតម្លៃខ្លួនដល់ទៅ ១៣ ម៉ឺុនដុល្លារ សំរាប់ថតរឿងមួយភាគៗ
នាង Cecilia Cheungមានតម្លៃខ្លួនដល់ទៅ ១២ ម៉ឺុនដុល្លារ សំរាប់ថតរឿងមួយភាគៗ
ចុះប្រិយមិត្តវិញ មានអារម្មណ៍យ៉ាងណាដែរ បន្ទាប់ពីដឹងតម្លៃខ្លួន របស់តារាសម្តែងស្រីទាំងនេះហើយ?
ប្រភព ៖ សៀងហៃ
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!