យ៉ែម សំអូន អះអាងថាមិន បានរក ស៊ីកាត់មុខកាត់មាត់ ឌួង ហ្សូរីដា
ភ្នំពេញ៖ លោក យ៉ែម សំអូន មិនត្រឹមតែបានឡើង វីឡាភ្លោះ នៅក្នុងបុរី បែបហាយក្លាស ប៉ុណ្ណោះទេ លោកក៏បានបង្ហាញ ក្រុមការងារ របស់លោក ដែលមានសមាជិកសុទ្ធតែ តារាល្បី ពីក្រុម ម៉ូដែលរបស់នាង ឌួង ហ្សូរីដា និងតារា ចម្រៀង ចាស់ថ្មីជាច្រើន ខណៈក្រុមនេះមាន សមាជិក តារាល្បី ច្រើនជាងគេ នៅកម្ពុជា បើប្រៀបជាមួយ ក្រុមផ្សេងៗ ។
ក្រុមរបស់លោក យ៉ែម សំអូន មានសេវាកម្ម គ្រប់បែបយ៉ាង តាំងពីតារាចម្រៀង តារាសម្ដែង ពីធីករ និង រៀបចំ កម្មវិធីផ្សេង មួយចប់តែម្ដង ។ ជាពិសេសថ្មីៗនេះ លោកបាន សហការ ជាមួយ ហាងប៉ារ៉ាឌី សំអាងការ ដូចនេះ មានតាំងពីភ្លើង ភ្លេង អ្នកចម្រៀង តារាសម្ដែង និង សំអាងការ មានគ្រប់ សេវាកម្ម ខាងកម្មវិធីមង្គលតែម្ដង ដែលមុខរបរនេះ លោករកស៊ី បានច្រើន ឆ្នាំមកហើយ ។
ទាក់ទងនឹងរឿងនេះ មហាជនងឿងឆ្ងល់ថា សមាជិកក្នុងក្រុម លោក យ៉ែម សំអូន សម្បូរតារារបស់ CambodIa Super Model ដែលបង្ហាញនូវ ភាពប្រទាញប្រទង់គ្នា ក្នុងរឿង ការងារ តែអ្វីដែលកាន់ តែក្ដៅជាងនេះ គឺក្រុមលោក យ៉ែម សំអូន មានការងារ ក្នុងមួយខែ ជាប់រហូត ចំណែកឯក្រុម កញ្ញា ឌួង ហ្សូរីដា វិញ ក្នុងមួយខែៗហាក់មិនសូវ រវល់ខ្លាំង នោះទេ សូម្បីតែកម្មវិធី ថ្នាក់ជាតិនានា ក៏ក្រុម ឌួង ហ្សូរីដា លែងមាន ដូចមុនដែរ ព្រោះគេនាំ ចាំបានថា ក្រុម ឌួង ហ្សូរីដា ធ្លាប់មានបញ្ហា ម្ដងរួចមកហើយ កាលពី ទៅសម្ដែង នៅប្រទេស វៀតណាម ជាមួយ ក្រសួងទេសចរណ៍ ដូចនេះកាលពី បុណ្យសមុទ្រ កន្លងទៅ ក៏គ្មានវត្តមាន ក្រុមនាងឡើយ ។
មហាជនឆ្ងល់ថា តើមានរឿងអ្វីកើតឡើង រវាងលោក យ៉ែម សំអូន និង កញ្ញា ឌួង ហ្សូរីដា ? ព្រោះលោក យ៉ែម សំអូន យកសមាជិកក្រុមនេះ ទៅបើកជាអាជីវកម្ម ផ្ទាល់ខ្លួន។ ជាពិសេស ក្នុងថ្ងៃឡើង វីឡាថ្មី របស់លោក យ៉ែម សំអូន គេមិនបានឃើញ វត្តមាន កញ្ញា ឌួង ហ្សូរីដា ចូលរួមឡើយ តើអាចនឹង មានការ អន់ចិត្តគ្នា ឬយ៉ាងណា ?
លោក យ៉ែម សំអូន បាននិយាយ ទៅកាន់អ្នកសារព័ត៌មានថា លោកមិនបាន រកស៊ីកាច់កុង កញ្ញា ឌួង ហ្សូរីដា ទេ ព្រោះក្រុមរបស់នាង ជាក្រុមដើរម៉ូដ ឯក្រុមលោក ជាក្រុមពហុជំនាញ ពិសេស ក្នុងកម្មវិធី មង្គលការ ក្រុមលោកគឺ ជំនាញណាស់ ។ ប៉ុន្តែពេលមាន ការងារដើរម៉ូដ លោកក៏រុញឲ្យ ហ្សូរីដា ធ្វើ ហើយពេល ហ្សូរីដា មានការងារត្រូវ ជំនាញ ក្រុមរបស់ លោក នាងក៏រុញ ឲ្យលោកធ្វើ ហើយពួកគេ ស្រឡាញ់គ្នា រាប់អានគ្នាណាស់ គ្មានរឿងអ្វីទេ ។ អវត្តមាន ឌួង ហ្សូរីដា ព្រោះនាងរវល់ ភារកិច្ចផ្ទាល់ ខ្លួន តែអ្នកម្ដាយ និងបងប្អូន មកទាំងអស់ ។
ថ្វីដ្បិតលោក យ៉ែម សំអូន បានអះអាង បែបនេះក្ដី តែគេមិនទាន់ជឿ បានមួយរយភាគរយថា គ្មានរឿង រ៉ាវបែបនេះ កើតឡើងនោះទេ ព្រោះមនុស្ស រកស៊ីមុខរបរដូចគ្នា តែងតែមានបញ្ហា ជាមួយ គ្នាមិនខាន ទោះជាបញ្ហានោះ តូចក្ដី ធំក្ដី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!