ផ្អើលអ្នកដំណើរ ពេលនារីម្នាក់ កើតកូន កណ្ដាលផ្លូវ ក្រោមឆ័ត្រ !

 
 

ចិន៖ តើលោក អ្នកធ្លាប់ ជួបប្រទះ ឬ បានជួយ នារីមានផ្ទៃពោះ កើតកូន នៅតាមផ្លូវ ដែរឬទេ?

នេះជារឿង ដ៏ប្លែក និង អស្ចារ្យមួយ សម្រាប់ស្ដ្រីពោះធំម្នាក់ ដែលរូបនាងផ្ទាល់ បានសម្រាលកូន នៅតាមផ្លូវ ដោយមាន ជំនួយពី អ្នកដំណើរ ក៏ព្រោះ មិនអាច ស៊ូទ្រាំ ទៅដល់ មន្ទីរពេទ្យ។ យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានកើតឡើង នៅលើផ្លូវនៃ ទីក្រុង Haikou ខេត្ដ Hainan ប្រទេសចិន ខណៈដែលនាង កំពុងតែ ដើរថ្មើរជើង និង ត្រូវសម្រាល កូនភ្លាមៗ។ អ្វីដែលគួរឲ្យ កោតសរសើរនោះ គឺអ្នកដំណើរ ដែលបាន ឃើញ ហេតុការណ៍នេះ ពួកគេ ក៏បាន ប្រញាប់ប្រញាល់ យកសំលៀកបំពាក់ និង ឆ័ត្រមួយចំនួន បាំងធ្វើ ជាបន្ទប់សង្គ្រោះ បន្ទាន់ បណ្ដោះអាសន្ន។ ភ្លាមៗនោះ ក្រុមអ្នក សង្គ្រោះបន្ទាន់ ដែលមានទីតាំង នៅក្បែរកន្លែង ដែលនាងរៀប នឹង កើតកូន ក៏បានរូតរះ នាំគ្នា មកជួយ ហើយជាលទ្ធផល គឺនាង បានសម្រាល កូនប្រុសម្នាក់។

យ៉ាងណាមិញ ក្រោយពីសម្រាលកូនរួច ទាំងកូន និងម្ដាយ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ដែលនៅក្បែរនោះ ដែលនាពេលនេះ គឺអ្នកទាំងពីរ មានសុវត្ថិភាព និងសុខភាព ល្អជាធម្មតា។ 

នេះ គឺជាទង្វើរដ៏ល្អ ដែលចេះជួយគ្នា នៅគ្រាមានអាសន្ន បើមិនដូចនោះទេ ស្ដ្រីដែលត្រូវ សម្រាលកូននេះ ពិតជា ប្រឈមមុខ នឹង គ្រោះថ្នាក់ រហូតដល់ បាត់បង់ជីវិត ក៏ថាបាន៕ 

ទិដ្ឋភាព ពេលសម្រាលកូន តាមផ្លូវ 


 
រូបភាពអ្នកទាំងពីរ ក្រោយពេលទៅមន្ទីរពេទ្យ

ប្រភពពី៖ បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម