រថយន្តស្ព័រ​ មែសឺដេស​បើកលឿន​ដូចហោះ​នៅរង្វង់​មូលវត្តភ្នំ ​បាន​បុកគាស់​​ចូលក្រោម រ​ថយន្តហាយឡិន​ឌ័រ ឈប់នៅលើផ្លូវ​ ប៉ើងខ្ទាត​ទៅប៉ះ ​រថយន្តកាម​រីបាឡែន ​២គ្រឿងទៀត

 
 

រាជធានីភ្នំពេញ ៖ រថយន្តស្ព័រ មែសឺដេស ស៊េរីទំនើប ពណ៌ស មួយគ្រឿង បើកបរដោយ បុរសម្នាក់ បានធ្វើ ដំណើរលឿនដូចហោះនៅរង្វង់វត្តភ្នំ ក៏ទៅបុកគាស់ចូលក្រោម រថយន្ត ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ដែលឈប់ចតលើ ផ្លូវមុខហាងម៉ាស្សា មួយកន្លែងបណ្តាល ឱ្យរថយន្តហាយឡិនឌ័រ ប៉ើងខ្ទាតទៅប៉ះរថយន្តកាមរី បាឡែន ២គ្រឿងទៀត ដែលឈប់ចត នៅក្បែរនោះដែរ រងការខូចខាត យ៉ាងដំណំ ចំណែក រថយន្តស្ព័រ មែសឺដេស បង្កហេតុនោះ វិញត្រូវរថយន្ត ហាយឡិនឌ័រ សង្កត់ពី លើបណ្តាលឱ្យ រងការខូចខាតស្ទើរ ទាំងស្រុង តែសំណាងល្អ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ខាងលើនេះមិន បានបណ្តាល ឱ្យមានអ្នកស្លាប់ ឫរងរបួសធ្ងន់ ធ្ងរអ្វីទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១នឹង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ ទី១៧ មករា ២០១៥ តាមបណ្តោយផ្លូវ៩៤ ចំណុចរង្វង់មូលវត្តភ្នំទល់មុខនឹងហាងម៉ាស្សា វត្តភ្នំ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នៅកន្លែងហេតុ សមត្ថកិច្ចមិនទាន់ ស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្តទាំង ៤គ្រឿងនៅឡើយទេ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តស្ព័រ មែសឺដេស ពណ៌ស មួយគ្រឿងអត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ រួមដំណើរ ដោយមិត្តភក្តិប្រុស ម្នាក់ទៀតបាន ធ្វើដំណើរយ៉ាងលឿន ដូចតាមបណ្តោយ ផ្លូវលេខ៩៤ (រង្វង់មូលវត្តភ្នំ) ក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែមកដល់ចំណុច កើតហេតុជាផ្លូវកោង រថយន្តមែសឺដេស នោះបួងចង្កូចមិនទាន់ ក៏ជ្រុលទៅបុក គាស់ចូលរថយន្ត ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង អត់ស្លាកលេខ ដែលឈប់ចត លើផ្លូវមុខហាង ម៉ាស្សាវត្តភ្នំ ចំពីក្រោយពេញ ទំហឹងបណ្តាល ឱ្យរថយន្តហាយឡិន ឌ័រ ប៉ើងខ្ទាតទៅ ប៉ះរថយន្តកាមរី បាឡែន ពណ៌ទឹកប្រាក់ ២គ្រឿងទៀតដែល ឈប់ចត នៅក្បែរនោះដែរ បណ្តាល ឱ្យរថយន្តកាមរី បាឡែនទាំង ២គ្រឿងនោះ រងការខូចខាតក្រពិត គូទក្រោយ យ៉ាងដំណំ ចំណែករថយន្តហាយឡិន ឌ័រ បានក្រឡាប់ មកសង្កត់ពីលើ រថយន្តស្ព័រ មែសឺដេសបង្កហេតុនោះ វិញបណ្តាលឱ្យ រងការខូចស្ទើរ ទាំងស្រុង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយករថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅ ការិយាល័យ ចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយ ទៅតាម ផ្លូវច្បាប់ ។

 


 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម