ចូល​​កោស​​​ជ​ប់បាត់​លុយ ​៨០០​ដុល្លារពិត តែឃើញ​លុយហ្វូតូ​ ៨០០ដុល្លារវិញ

 
 

រាជធានីភ្នំពេញ៖ បុរសម្នាក់បានចូលទៅកោសជប់ ត្រូវស្ត្រីកោសជប់លួចដូរយកលុយដុល្លារពិតអស់ ៨០០ដុល្លារ ដោយដាក់លុយ ដុល្លារ ហ្វូតូ ចំនួន៨០០ដុល្លារវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ០៤ និង១៥នាទីរសៀល ថ្ងៃទី១៥ មករា ២០១៥ ស្ថិតនៅផ្ទះម៉ាស្សា កោសជប់ តាមផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនរងគ្រោះមិនបានប្រាប់ឈ្មោះនោះទេបានឱ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ មករា គាត់ វិលមុខ ក៏ទៅកោសជប់ នៅផ្ទះកើត ហេតុខាងលើ ដោយចូលទៅក្នុងបន្ទប់ ហើយស្រាតខោព្យួរ ទុកនៅមាត់បង្អួចដែល បាំងវាំងនន ២ជាន់ តែមិនបានដឹងថា បង្អួចនោះ អត់ មានចំរឹង និងកញ្ចក់ទេ ដោយមានលុយនៅ ក្នុងកាបូបចំនួន៨០០ដុល្លារ និងលុយរៀល ដាក់នៅក្នុងហោប៉ៅ ក៏បានដេកផ្កាប់ មុខកោសខ្យល់ រួចហើយបានឱ្យ លុយចេញទៅវិញ ដោយមិនបានដឹងថា បាត់លុយទេ ព្រោះនៅក្នុងផ្ទះនោះ មានស្ត្រីជាអ្នកកោសជប់ ទាំងអស់៣នាក់ ។

រហូតដល់ថ្ងៃទី១៥ មករា គាត់ចាយលុយរៀលអស់ ក៏បានទៅដូរលុយនៅកន្លែងដូរលុយ ស្រាប់តែអ្នក ដូរលុយប្រាប់ថា លុយពូឯងដូរ អត់ កើតទេ ព្រោះជាលុយហ្វូតូទេ ទើបគាត់បើកកាបូប ឃើញសុទ្ធតែ លុយហ្វូតូ ចំនួន៨សន្លឹក ហើយគាត់ក៏បាន ត្រឡប់ទៅផ្ទះម៉ាស្សា កោស ជប់ ខាងលើវិញ ពេលទៅដល់ ឃើញ មានតែស្ត្រីកោសជប់ ចំនួន២នាក់ទេ ចំណែកឯស្ត្រី ដែលជាអ្នកលួច លុយបានគេចខ្លួន បាត់ ហើយ គាត់បានសាកសួរត្រូវ ស្ត្រីទាំង២នាក់ បងប្អូន ដែលជាអ្នក កោសជប់ប្រាប់ថា អត់ដឹងទេ ពេលនោះ ជនរងគ្រោះបាន ដើរចូលទៅក្នុងផ្ទះ ស្រាប់តែឃើញ បង្អួចអត់មានចំរឹង និងកញ្ចក់ ហើយនៅជិតបង្អួច នោះមានកាបូបស្ពាយ មួយព្យួរនៅជិតនោះ មានលុយ ដុល្លារហ្វូតូ ចំនួន ៥០០០ដុល្លារ ដែលមានក្រដាស ១០០ ដុល្លារ ៥០ដុល្លារ និង២០ដុល្លារ ដែលមានលេខលុយ ដូចលុយសុទ្ធ អ៊ីចឹងដែរ ទើបម្ចាស់លុយបាន ប្តឹងសមត្ថកិច្ច ចុះទៅដល់ប្រាប់ ឱ្យស្ត្រីកោសជប់ ទូរស័ព្ទ ហៅថៅកែមក ដោះស្រាយគ្នា តែរង់ចាំយូរ ហើយនៅតែមិន ឃើញថៅកែ មកទៀត ក៏ត្រូវប៉េអឹមឃាត់ ខ្លួនស្ត្រីទាំង ២នាក់បងប្អូន យកទៅ សាកសួរនៅ ប៉េអឹមខណ្ឌមានជ័យ ៕









ចូលកោសជប់បាត់លុយ៨០០ដុល្លារពិត តែឃើញលុយហ្វូតូ៨០០ដុល្លារវិញ

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម