កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន កូនអកតញ្ញូ យកកែវ គប់ទៅលើ ឪពុកបង្កើត បណ្តាលឲ្យស្លាប់

 
 

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន កូនអកតញ្ញូ ម្នាក់ បានយកកែវ គប់ទៅលើ ឪពុកបង្កើត បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ០៦ និង៣០នាទី នៅចំណុចមុខផ្ទះលេខ 1689បេ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យដែលជាកូនបង្កើត ឈ្មោះ វ៉ែន រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅ ចំណុច កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ ឈ្មោះ វ៉ែន ចាន់រ័ត្ន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលជាត្រូវជាកូន បានសុំឪពុកឲ្យទិញម៉ូតូ ហើយឪពុកបានទិញ ម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ។ ដោយមិនពេញចិត្តនិងម៉ូតូដែលឪពុកទិញឲ្យនោះ ជនសង្ស័យបានសុំដូរម៉តូថ្មី តែត្រូវបានជនរងគ្រោះ ដែលត្រូជាឪពុកយកអំបោស វាយមួយអំបោស រួចជនសង្ស័យ បានរត់ចេញ ពីផ្ទះបាត់។រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ជនរងគ្រោះ ឈ្មោះ វ៉ែន ចាន់រ័ត្ឋ កំពុងដួសបាយ លក់នៅមុខផ្ទះ នៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ វ៉ែន រដ្ឋា (ត្រូវជាកូនបង្កើត ជនរងគ្រោះ) បានយក កែវដៃ គប់ទៅលើជនរងគ្រោះ ត្រូវក្បាលពីក្រោយ បណ្តាលឲ្យ ដួល សន្លប់ ហើយត្រូវបាន ក្រុមគ្រួសារបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ប្រទេសវៀតណាម ហើយបានស្លាប់ ក្នុងមន្ទីរពេទ្យតែម្តង។ ចំណែកជនសង្ស័យ រត់គេចខ្លួនបាត់តែម្តង។

ក្រោយធ្វើសកម្មភាពជនរងគ្រោះបានរត់គេចខ្លួនរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង១៧ និង៣០នាទី ជនសង្ស័យបានលប ចូលផ្ទះវិញ ដោយមិនទាន់ដឹងថាឪពុក របស់ខ្លួនស្លាប់នោះទេ ក្រោយមកក្រុមគ្រួសារ បានប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន យកទៅ សាកសួរ តែម្តង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម