បរវកញ្ញាឯក ដ៏ស្រស់ស្អាតម្នាក់ ស្លាប់ទាំងវ័យក្មេង នៅលើគ្រែវះកាត់ កែសម្ផស្ស
អេក្វាទ័រ៖ យោងតាម ប្រភពសារព័ត៌មាន បានឲ្យដឹងថា បរវកញ្ញាឯក នាង Catherine Cando បានស្លាប់បាត់បង់ជីវិត ក្នុងកំឡុងពេលវះកាត់ កែសម្ជស្ស កាលពីពេលថ្មីៗ កន្លងទៅនេះ។
នាង Catherine Cando វ័យ ១៩ឆ្នាំ ដែលជា និសិ្សតពេទ្យ និង ជាតារាបង្ហាញម៉ូដ ផងនោះ បានឈ្នះក្នុងការប្រកួត បរវកញ្ញា ប្រចាំទីក្រុង Durán ប្រទេស អេក្វាទ័រ កាលពីខែតុលា ឆ្នាំ ២០១៤ កន្លងទៅនេះ។ ក្នុងការឈ្នះ ការប្រកួត ជាបរវកញ្ញា នាង Catherine បានទទួលរង្វាន់ធំជាច្រើនដូចជា ឡានថ្មីម៉ាក Aveo car សេរី ឆ្នាំ ២០១៥ មួយគ្រឿង Tablet មួយគ្រឿង និង ទទួលការវះកាត់ កែសម្ផស្ស ដោយឥតគិតថ្លៃ។
បន្ទាប់ពីជាប់ជា បរវកញ្ញាឯក នាង Catherine Cando បានព្យាយាម ហាត់ប្រាណ និង តមអាហារ ដើម្បីសម្រកទម្ងន់ បែបធម្មជាតិ។ នាងមិនមានគំរោងថា នឹងទទួលការវះកាត់ សម្រកខ្លាញ់ តាមការផ្តល់ឲ្យ របស់គណកម្មការនោះទេ។ ប៉ុន្តែ ពេលនោះ គ្រូពេទ្យវះកាត់ម្នាក់ ចេះតែទូរសព្ទ មក បញ្ចុះបញ្ចូល ឲ្យនាង ព្រមទទួលការវះកាត់ ហើយនាងនៅតែបដិសេដដែល។ មិនតែប៉ុណ្ណោះទេ នាងថែមទាំងគិតថា ឲ្យនរណាម្នាក់មកទទួលការវះកាត់ Free ជំនួសនាងទៀតផង ប៉ុន្តែពេលចុងក្រោយ នាងក៏យល់ព្រម ធ្វើការវះកាត់ យកខ្លាញ់ចេញ ដែលធ្វើឲ្យនាង ស្លាប់នៅលើគ្រែវះកាត់ យ៉ាងអណោចអធម៌ ជាទីបំផុត។
យ៉ាងណាមិញ ខាងគ្លីនិកកែសម្ផស្ស ដែលនាង Catherine ធ្វើការវះកាត់ បានប្រាប់គ្រួសារនាងថា នាងស្លាប់ដោយសារ មានបញ្ហាបេះដូង ប៉ុន្តែ ខាងមេធាវី ដែលធ្វើការ ក្នុងរឿងនេះ បានឲ្យដឹងថា គ្រូពេទ្យម្នាក់នេះ មិនបានប្រាប់ពីមូលហេតុ ច្បាស់លាស់ ដែលលោកត្រូវបានគេប្រាប់ថា នាង ស្លាប់ដោយសារ ខ្វះអុកស៊ីសែនក្នុងខួរក្បាល នោះទេ។ គ្រូពេទ្យវះកាត់ ដែលបង្កឲ្យមានការស្លាប់ ដល់បរវកញ្ញារូបនេះ ត្រូវបានចាប់ខ្លួន ពីបទ ធ្វើការធ្វែសប្រហែស៕
រូបភាព របស់នាង Catherine ពេលជាប់ជាបរវកញ្ញា ៖
វីដេអូ ពេលនាង Catherine Cando ជាប់ជា បវរកញ្ញា ៖
ប្រភព ៖ ដេលីម៉ែល
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!