កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ចោរលួច កាច់សោរម៉ូតូម្នាក់ ក្រោយលួចមិន បានសម្រេច
ភ្នំពេញៈ នៅវេលាម៉ោង៥ និង ៣៥នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថបាន ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព លួចកាច់ក ម៉ូតូមិនបានសម្រេច កាលពី នៅចំណុចភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ សុខ មករា អាយុ ៣២ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនពីបទ លួចកាច់ករ ម៉ូតូមិនបានសម្រេច នៅភូមិទ្រា៣ សង្កាត់ ស្ទឹងមានជ័យ ត្រូវបានម្ចាស់ម៉ូតូ ឃើញទាន់ហើយ ក៏ដេញចាប់ ស្របពេល ដែលកម្លាំង ឈរតាមគោលដៅ ស្ទាក់ចាប់ បាននៅមុខវត្តនន្នមុន្នី ក្នុងសង្កាត់ស្ទឹងមានជ័យ។
ម្ចាស់ម៉ូតូត្រូវបានគេស្គាល់ថា ឈ្មោះ ប៊ុត វិចិត្រ អាយុ ៣០ឆ្នាំ រស់នៅភូមិទ្រា៣ ផ្ទះលេខ549 B សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅ អធិការដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បីធ្វើតាមនីតិវិធី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!