ទិញ​ផ្ទះឈើមិនទាន់បានឡើងនៅ ផង រលំជញ្ជាំងបេតុង​សង្កត់ ប្តី​ស្លាប់

 
 

ខេត្តកំពង់ចាម ៖ ផ្ទះឈើ១ខ្នងប្រក់ក្បឿងទើបនឹងទិញ ដោយម្ចាស់មិនទាន់បានឡើងនៅផង បែរជា រលំជញ្ជាំងថ្មបេតុង សង្កត់លើបុរសជាប្តី បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដែល ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង ០៤រសៀលថ្ងៃទី១៤ មករា ២០១៥ ស្ថិតនៅភូមិស្វាយម៉ូ ឃុំព្រែក ដំបូក ស្រុកស្រីសន្ធរ ។

ប្រភពបានឱ្យដឹងថា បុរសរងគ្រោះដែលស្លាប់ឈ្មោះតុន រស់ ត្រូវប្រពន្ធដឹកមកធ្វើបុណ្យនៅ ភូមិអំពិល ដែលនៅ មិនឆ្ងាយប៉ុន្មាន ពីកន្លែងកើតហេតុ ។

ប្រភពបន្តថា ផ្ទះឈើនោះត្រូវបានទិញក្នុងតម្លៃព្រមព្រៀងគ្នាមួយ ក្រោយមកបុរសរងគ្រោះ បានជួលគេ ឱ្យជួយរុះរើ ជាច្រើនថ្ងៃ រហូតមកដល់ រសៀលថ្ងៃទី១៤ មករា ស្របពេល ដែលឈ្មោះ រស់កំពុងតែរុះរើ ក្រោមផ្ទះ ក៏ត្រូវបានជញ្ជាំង បេតុងបាន រលំសង្កត់លើ បណ្តាលឱ្យ ស្លាប់ភ្លាមៗ មិនអាចនរណា ម្នាក់ជួយទាន់ទេ ។

បន្ទាប់មក ត្រូវអ្នកភូមិក្បែរនោះ និងជាងឈើជាច្រើននាក់ បាននាំគ្នាប្រញាប់កាយជញ្ជាំង ឥដ្ឋចេញ ក្នុងគោលបំណង យកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលបុរសនេះបានស្លាប់ បាត់ទៅហើយ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម