រត់ម៉ូតូ​ឌុប ​ដឹកចំចោរ​​ ត្រូវចោរ​ចាក់ ​១០កាំបិត​ ប្លន់យក​ម៉ូតូ​ ហុងដា​ឌ្រីម មួយ​គ្រឿង ​គេចខ្លួន​ បាត់ស្រមោល​

 
 

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ ម្នាក់រត់ម៉ូតូឌុបប៉ះ ចំចោរត្រូវចោរចាក់ ចំនួន១០កាំបិត សន្លប់ក្នុងថ្លុក ឈាម ហើយចោរបាន ជិះម៉ូតូរបស់បុរសរងគ្រោះ ជិះគេចខ្លួនបាត់ ស្រមោល ។ ហេតុការណ៍នេះបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៥ មករា ២០១៥ នៅចំណុច ក្បែរស្រះទឹក ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលចោរប្លន់ យកទៅម៉ាក ហុងដា ឌ្រីម ស១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ1AL-0269 ។

បុរសរងគ្រោះ មានឈ្មោះ សំរិត សឿង អាយុប្រហែល៦០ឆ្នាំ អតីតសំរោង ប្រធានភូមិ និង រត់ម៉ូតូឌុប ហើយមានទីលំនៅ ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើត ហេតុគេមិនដឹងថា ជនរងគ្រោះឌុប ជនសង្ស័យជា ចោរមកពីខាងណាទេ ប៉ុន្តែមកដល់កន្លែងកើតហេតុជន សង្ស័យបានធ្វើសកម្មភាព ចាក់ជនរងគ្រោះចំនួន ១០កាំបិតបណ្តាលឱ្យ សន្លប់ក្នុងថ្លុកឈាម ហើយជនសង្ស័យ នោះក៏បានជិះម៉ូតូរបស់ ជនរងគ្រោះគេចខ្លួន ដោយសុវត្ថិភាព។

ក្រោយពេល កើតហេតុប្រជាពលរដ្ឋ បានប្រទះឃើញបុរស រងគ្រោះដេកសន្លប់ នៅក្នុងថ្លុកឈាម ក៏មានការ ភ្ញាក់ផ្អើលតែម្តង ។ បន្ទាប់មកបុរសរងគ្រោះ ត្រូវបានអ្នករត់ម៉ូតូឌុប ដូចគ្នាដឹកយកទៅសង្រ្គោះ នៅគ្លីនិកឯកជន ហើយក៏បញ្ជូនបន្តទៅ សង្រ្គោះនៅមន្ទីរពេទ្យ ក្នុងឃុំបែក ចាន វិញ។ 


អ្នករត់ម៉ូតូឌុបត្រូវបាន ជួយសង្គ្រោះក្រោយចោរចាក់១០ កាំបិតប្លន់យកម៉ូតូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម