ចោរ​ស្រី​ដៃ​ឆើត ​តុលាការ​ដោះ​លែងបណ្តោះអាសន្ន ​បាន​រៀប​ការ​តាម​បំណង​ហើយ

 
 

ខេត្តស្វាយរៀង ៖ ចោរស្រីដៃឆើត ដែលតុលាការ ដោះលែង ឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន បានរៀបការ តាមបំណងហើយ នៅថ្ងៃទី១៥ មករា ២០១៥នេះ ដែលជនរងគ្រោះ កំពុងនៅព្យាបាល ក្នុងមន្ទីរពេទ្យ ខេត្តស្វាយរៀង នៅឡើយ ។ កូនកម្លោះ បានហែផ្កាស្លា ចូលរោងការ នាព្រឹកថ្ងៃទី១៥ មករា២០១៥ វេលាម៉ោង៧ព្រឹក នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានឪពុក ម្តាយ ខាងប្រុស និងសាច់ញាតិ ទាំងសងខាង មកចូលរួម ជាច្រើនកុះករ ក្នុងពិធីមង្គល នៃអាពាហ៌ពិពាហ៌នេះ ។ ក្រោយពី ពិធីហែជំនូន ចូលរោងជ័យរួច ក៏មាននិមន្ត ព្រះសង្ឃ ៥អង្គ រាប់បាត្រ ប្រគេនព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ មុនពេលរៀបចំ កាត់សក់បង្កក់ សេរីមង្គលការ ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ធ្នូ ២០១៤ វេលាម៉ោង៦យប់ មានចោរស្រីដៃឆើត ឈ្មោះ ខុន ស្រីឌី អាយុ២០ឆ្នាំ នៅភូមិតាពៅ បានធ្វើសកម្មភាពប្លន់ និងយកកាំបិតចុងស្រួច ចាក់ទៅលើ ជនរងគ្រោះ ឈ្មោះ រួន ភិរម្យ ភេទប្រុស អាយុ១៧ឆ្នាំ ឲ្យរងរបួសធ្ងន់ធ្ងរ ធ្លាយពោះវៀន ចេញមកក្រៅ មួយទ្រេល ហើយ ត្រូវតុលាការ ខេត្តស្វាយរៀង ចេញដីកាឃុំខ្លួន បណ្តោះអាសន្ន ហើយបានដោះលែងឲ្យ នៅក្រៅឃុំវិញ កាលពីថ្ងៃទី៩ មករា ២០១៥ ដើម្បីឲ្យ ទៅរៀបការ នៅថ្ងៃ១៥ មករា នេះ ឥឡូវបានរៀបការ តាមគោបំណងហើយ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម