រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ក្រុមហ៊ុន​វិរៈប៊ុន​ថាំ​ ដាច់កង់ក្រោយមួយ​គូចេញពី ​រថយន្ត​សំណាង​ល្អ​អ្នក​ជិះ​ មិន​មាន​គ្រោះ​ថ្នាក់​

 
 

ខេត្តបាត់ដំបង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន វិរៈប៊ុនថាំ បានរបូតកង់ក្រោយ មួយគូចេញពីរថយន្តមកខាងក្រៅ ខណៈ រថយន្តកំពុងតែ បើកបរដឹកអ្នកដំណើរ ចេញពីភ្នំពេញ មកកាន់ខេត្ត បាត់ដំបង ប៉ុន្តែសំណាងល្អរថយន្ត មិនក្រឡាប់នោះទេ គឺរថយន្ត នៅ បើក ទៅមុខធម្មតា និងធ្វើឱ្យផ្លូវរង ការខូចខាតខ្លះ ដោយសារតែស្កូត ជាមួយនិង ប៉ាដាងរថយន្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១៤ មករា ២០១៥ នៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្បែរសាលា សង្កាត់ រតន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយ នៅក្នុង ហេតុការណ៍ ខាងនេះបានធ្វើឱ្យអ្នកដំណើរ ដែលជិះនៅលើរថយន្ត នាំគ្នាភ័យ ព្រលឹងចុង សក់ប៉ុន្តែមិន បង្កឱ្យអ្នកដំណើរ ណាម្នាក់រង គ្រោះថ្នាក់នោះទេ ។

គួរបញ្ជាក់ផងដែរថា រថយន្តក្រុងដឹកអ្នកដំណើរគ្រប់ក្រុមហ៊ុនទាំងអស់ គឺមិនត្រូវបានអាជ្ញាធរអនុញ្ញាតិ ឱ្យបើកបរចូលក្នុង ក្រុងនោះទេ ដោយឱ្យ បើកផ្លូវវៀងក្រុង ក៏ប៉ុន្តែរថយន្តដែល របូតមួយគូចេញមក ខាងក្រៅនេះ បានលួចឆ្មក់បើក ចូលកណ្តាលក្រុងបាត់ដំបង ដោយសារតែពេល យប់មិនមាន សមត្ថកិច្ចយាមកាម ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម