ប៊ុ​ន ផៃ​លី​ន ខកចិត្ត​នៅ​អូស្ត្រាលី​ ដោយសារ​ប្រុស​ស្នេហ៍​វ័យ​ចំណាស់

 
 

រាជធានីភ្នំពេញ៖ ដ្បិតការសម្តែងនៅប្រទេសអូស្ត្រាលីទទួលបានការគាំទ្រ និងអាចរកប្រាក់បានច្រើន គួរសមក៏ពិតមែន ប៉ុន្តែតារាចម្រៀង ដែលចូលចិត្តសម្ញែង ដើមទ្រូង នាង ប៊ុន ផៃលីន បានសម្តែងការ ខកបំណងទៅវិញ ខណៈពេលដែលគូស្នេហ៍ របស់នាងនៅប្រទេស នោះ មិនផ្តល់ចម្លើយ ស្នេហ៍ជា វិជ្ជមានណាមួយ ដល់នាង ។

រយៈពេល៣ខែនាងប៊ុន ផៃលីន បានច្រៀងរាំផ្តល់ការកម្សាន្តដល់ជនជាតិខែ្មរដែលរស់នៅប្រទេស អូស្ត្រាលីប្រកប ដោយជោគជ័យ ជា ប្រទេស ដែលនាងចេញ ចូលសម្តែងដូចជា នៅក្នុងស្រុកខ្មែរ ។ ជោគជ័យនោះ មិនបានធ្វើឲ្យផៃលីន ស្ងប់ចិត្តទាំងស្រុងឡើយ ដោយសារ តែនាងមិនបាន ចម្លើយជាវិជ្ជមាន ពីគូស្នេហ៍របស់នាង ដែលរស់នៅ ទីនោះ ។ ប៊ុន ផៃលីន ខកចិត្តយ៉ាង ខ្លាំងពេលវិលមកស្រុកខ្មែរវិញ ។

ជួប កោះសន្តិភាពតាមទូរស័ព្ទកាលពីពេល ថ្មីៗនេះ តារាចម្រៀងចូលចិត្តសម្ញែងដើមទ្រូងនាងប៊ុន ផៃ លីន អះអាងថា រយៈពេល៣ខែ ដែលនាងសម្តែង នៅប្រទេសអូស្ត្រាលី ទទួលបាន ជោគជ័យគួរឲ្យកត់សម្គាល់ ដោយសារតែ ទីផ្សារការងារសិល្បៈ របស់នាងនៅទីនោះ មានជា ហូរហែ ។ រយៈពេល៣ខែ នៅទីនោះនាងអាចរក ប្រាក់ចំណូលបាន ជិត៣ម៉ឺនដុល្លារ ដែលអាចចាត់ ទុកជាជោគជ័យមួយ ។ ជោគជ័យធ្វើឲ្យនាងសប្បាយចិត្ត ប៉ុន្តែអ្វីដែលធ្វើឲ្យ នាងខកចិត្តទៅវិញនោះ គឺនាងមិនបានទទួលចម្លើយ ពីគូស្នេហ៍របស់ នាងនៅទីនោះ ។

ប៊ុន ផៃលីន បន្ថែមថា រយៈពេល២ឆ្នាំហើយដែលនាងបានផ្តើមស្នេហ៍ជាមួយបុរសជាអាណិកជនខ្មែរ សញ្ជាតិអូស្ត្រាលី មានវ័យជាង៥០ និងមានកូន២នាក់ ប៉ុន្តែក្តីស្នេហ៍នេះមិន បានចេញជារូបរាង ឈានដល់គោលដៅឡើយ ដោយសាររហូតមក ដល់ពេល នេះបុរសម្នាក់ នោះ មិនទាន់បានផ្តល់ចម្លើយមក នាងយ៉ាងណានៅឡើយទេ ។

បើទោះបីជាផៃលីនរង់ចាំដោយភាពហត់នឿយ យ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែរង់ចាំបុរសម្នាក់នោះ ដដែល ដោយសារក្តីស្រឡាញ់ និងការទន្ទឹងរង់ចាំ របស់នាងនៅមិនទាន់ សាបសូន្យនៅឡើយទេ ។

ប៊ុន ផៃលីន បញ្ជាក់ថា បច្ចុប្បន្នមានបុរសនៅក្នុងស្រុកម្នាក់មានវ័យជាង៣០ព្យាយាមទាក់ទង សុំ ស្នេហ៍រូបនាង ប៉ុន្តែនាងមិនផ្តល់ ភ្លើងខៀវ ឡើយ ដោយសារតែចិត្តរបស់ នាងនៅតែស្រឡាញ់ បុរសវ័យចំណាស់ ម្នាក់នោះដដែល ។

ប៊ុន ផៃលីន រំពឹងថា បុរសដែលនាងស្រឡាញ់នោះអាចនឹងផ្តល់ចម្លើយមកនាង កុំឲ្យនាងបន្តរង់ចាំ ដោយក្តីអន្ទះសា បើទោះជាចម្លើយ នោះ ចេញមកជាវិជ្ជមាន ឬ អវិជ្ជមានក៏ដោយ ៕




កញ្ញា ប៊ុន ផៃលីន

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម