ឡាយអ៊ិន ៖ "អតីតភរិយាខ្ញុំ លួចសាហាយស្មន់ ជាមួយ លោក សឹង ប៊ុណ្ណា ជាង១០ឆ្នាំ មកហើយ..!"
ភ្នំពេញ៖ ទីបំផុតអ្វីដែល ជាអាថ៌កំបាំង និងជាដើមចមធ្វើឲ្យ ឌីជេ ឡាយអ៊ិន (Lion) និងអតីតភរិយា អ្នកនាង សន សុម៉ាលីនដា បានដើរដល់ ផ្លូវបំបែកជាមួយគ្នា ឈាន ទៅដល់ ការដាក់ពាក្យ បណ្តឹងលែងលះគ្នា តាមប្រព័ន្ធ តុលាការនោះ ត្រូវបាន លោក ឡាយអ៊ិន ចេញមុខទម្លាយ ជាសាធារណៈ អ្នកដែល នៅពីក្រោយ ខ្នងធ្វើស្នេហា មួយនេះ ប្រះស្រាំ និងជាសាហាយ ស្មន់របស់អតីតភរិយា គឺជា លោក សឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប។
ជួបសម្ភាសន៍ជាមួយ គេហទំព័រ Looking TODAY តាមទូរស័ព្ទ ដែលមានរយៈពេល ជិត២០នាទី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នេះ ឌីជេ ឡាយអ៊ិន បានទម្លាយឲ្យដឹងថា នាពេលកន្លង មកលោក តែងតែព្យាយាម លាក់បាំងការពិត ដោយមិនចង់ និយាយអ្វីឫ ក៏បើកចំហ បញ្ហាគ្រួសារ ឲ្យមហាជនដឹងទេ ព្រោះថាអ្នកចាញ់ គឺជាលោក ប៉ុន្តែ ក្នុងរយៈ ពេលដែលលោក និងអតីតភរិយាបាន សម្រេចលែងលះ គ្នានោះ លោកបានទទួល រងការគំរាម ពីអតីតភរិយា និងសាហាយស្មន់ ហើយមិនតែប៉ុណ្ណោះ ពួកគេ ទាំងពីរនាក់នោះ ក៏បានពង្រាត់លោក និងកូនៗមិនឲ្យ ជួបគ្នាទៀត ហេតុដោយសារ តែការឈឺចាប់ ទ្រាំមិនបាន លោកក៏សម្រេច ចិត្តទម្លាយ អាថ៌កំបាំងនេះ តែម្តងទៅ ។
លោក ឡាយអ៊ិន បានប្រាប់ឲ្យដឹងថា “ អ្នកដែលជា សាហាយស្មន់ ជាមួយអតីត ភរិយាខ្ញុំគឺអា សឹង ប៊ុណ្ណា ហ្នឹងម៉ង់ ដែលវាសាហាយស្មន់ ជាមួយគ្នា១០ឆ្នាំ កន្លងមកហើយ ពួកគេរស់នៅ ជាមួយគ្នា១០ឆ្នាំ ហើយមូលហេតុ ដែលខាងប្រពន្ធខ្ញុំ គេមករៀបការ នឹងរស់នៅជាមួយខ្ញុំ ក្នុងនាមជា ប្តីប្រពន្ធគឺ ដោយសារ តែបងស្រីគេ (ប្រពន្ធ សឹង ប៊ុណ្ណា) សំណូមពរឲ្យប្រពន្ធ ខ្ញុំដកខ្លួនចេញ តែឥឡូវនេះវា (អតីតប្រពន្ធ) ក៏បោលក្បាលទៅ រកប្តីគេទៀត” ។
តារាប្រុសដែល ជួបស្នេហា ខកបំណងរូបនេះ បានរៀបរាប់ឲ្យដឹង ទាំងសំឡេងអួល ដើមកថា លោកអត់ទ្រាំ ជាច្រើនឆ្នាំមក ហើយព្រោះថារឿង ដែលអតីតភរិយា មានទំនាក់ទំនង សាហាយស្មន់ ជាមួយ សឹង ប៊ុណ្ណា នោះគឺលោកបាន ដឹងតាំងពីមុនរៀប ចំពិធីភ្ជាប់ពាក្យ ១សប្តាហ៍ម្ល៉េះ ហើយនៅក្នុង អំឡុងពេលនោះ លោកធ្លាប់ត្រូវបាន អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុបនេះ ប្រាប់ឲ្យលោកដកខ្លួន និងគំរាមលោក ជាច្រើនដង ប៉ុន្តែលោកនៅ តែជំនះឧបសគ្គ រៀបការជា មួយភរិយាទៀត ដោយសារ តែភរិយា បានអះអាងថា នាងកាត់ផ្តាច់ ទំនាក់ទំនងស្នេហា ជាមួយបងថ្លៃ ហើយដូច្នេះ លោកក៏សម្រេច ចិត្តដឹកដៃ ភរិយារៀបការ សាងគ្រួសារ ជាមួយគ្នារហូត ដល់ បានកូនពូនជាចៅ ហើយអំឡុងពេល ដែលពួកលោក រស់នៅជាមួយគ្នានោះ អតីតភរិយា លោកបាន រត់ចេញពីផ្ទះ ៣ដងទសម្ងំរស់នៅ ជាមួយសាហាយ ។
ពិធីករសម្បូរវោហារ និងសំណើច លោក ឡាយ អ៊ិន បានរៀបរាប់ឲ្យ ដឹងទាំងទឹកភ្នែក (សំឡេងយំ) ទៀតថា “នៅពេលនេះខ្ញុំ គ្មានសល់អីទៀតទេ ខ្ញុំបាត់បង់គ្រប់យ៉ាង ទាំងប្រពន្ធ កូនៗកន្លងមក ពេលចេញពីធ្វើការ ត្រឡប់មកផ្ទះ ខ្ញុំធ្លាប់តែសប្បាយ ជួបជុំប្រពន្ធកូន ខ្ញុំខំធ្វើគ្រប់យ៉ាង ធ្វើយ៉ាងណា ឲ្យគ្រួសារមាន សុភមង្គល ប៉ុន្តែពេល នេះខ្ញុំលែង សល់អ្វីទៀតហើយ តាំងពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ ពេលនេះ ខ្ញុំមិនបានជួបមុខ កូនៗឡើយ ខ្ញុំមិនដឹងថា កូនៗគេធំ គេមានអ្វីខ្លះប្លែកទេ ខ្ញុំពិតជា ឈឺចាប់ ខ្លាំងណាស់ ទោះជាសត្វតិរច្ឆាន ក៏វាចេះស្រលាញ់កូន ចុះខ្ញុំកូនជាឈាម ខ្ញុំបែរជាមិន បាននៅជិតខ្ញុំ បែរជាទៅរស់នៅ ជាមួយអា សាហាយស្មន់ តើគេធ្វើបាបកូន ខ្ញុំយ៉ាងណាទៅ (យំខ្លាំង) ” ។
ទន្ទឹមជាមួយគ្នានោះ លោកបានប្រាប់ ឲ្យដឹងបន្ថែមថា នៅវេលាម៉ោង ២រសៀលថ្ងៃនេះ លោកនឹងឡើង តុលាការជា មួយអតីតភរិយា ជាលើកទី៣ លោកចង់ឲ្យ គ្រប់យ៉ាងចប់ឆាប់ៗ លោកចង់ជួបមុខកូន លោកចង់បាន កូនៗមកឃុំគ្រង រក្សាដាច់ខាត លោកមិនឲ្យកូន លោកទៅអ្នកផ្សេង ចិញ្ចឹមទេ ។
ពាក់ព័ន្ធនឹងការចេញមុខ ទម្លាយអាថ៌កំបាំង ស្នេហាត្រីកោណ របស់ឌីជេ ឡាយអ៊ិន នេះគឺខាងគេហទំព័រ Looking TODAY រង់ចាំស្វាមគន៍ ចំពោះការចេញ មុខបកស្រាយ ពីអគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រប់ លោក សឹង ប៊ុណ្ណា នៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!