នគរបាលចរាចរណ៍ បញ្ជូនអ្នកបើក រថយន្ដដឹកដី បុកអ្នកជិះ ម៉ូតូស្លាប់ ទៅតុលាការ
-លោក សែម គន្ធា ទទូចអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់បង្កើន ការប្រុងប្រយ័ត្ន ពេលកំពុងបើកបរ
ភ្នំពេញ ៖ នគរបាលការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ បានបញ្ជូនអ្នក បើករថយន្ដដឹកដី ទៅកាន់តុលាការ ពាក់ព័ន្ធទៅ នឹងការបង្កគ្រោះថ្នាក់ ចរាចរណ៍បុក អ្នកជិះម៉ូតូម្នាក់ បណ្ដាលឱ្យស្លាប់ កាលពីពីរថ្ងៃមុន នៅមុខរោងចក្រកាត់ដេរ «ស៊ីនហាវកម្ពុជា» ផ្លូវអូរឌឹម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
នាយរងការិយាល័យ ចរាចរណ៍ ទទួលផ្នែក ដោះស្រាយទំនាស់ លោក សែម គន្ធា បានបញ្ជាក់ឱ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ និងបំពេញ នីតិវិធីរួចរាល់ហើយនោះ កាលពីព្រឹកមិញ នគរបាលរបស់លោក បានសម្រេច បញ្ជូនអ្នកបើក រថយន្ដដឹកដី ឈ្មោះ ព្រឿង សុធី អាយុ២៤ឆ្នាំ រស់នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ទៅកាន់តុលាការ ដើម្បីបន្ដការសួរនាំ និងវិនិច្ឆ័យទោស តាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា យុវជនម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ដោយសារតែ រថយន្តដឹកដី មួយគ្រឿង បើកបុកពីក្រោយ រួចហើយកិនពីលើគៀប ជាប់នៅក្រោម កង់រថយន្ត បែកក្បាលធ្លាយ ខួរស្លាប់តែម្តង ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជិត ៨យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវ អូរឌឹមកប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ប្រភេទ យីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3A-8391 បើកបរដោយ ឈ្មោះ ព្រឿង សុធី ភេទប្រុស អាយុ២៤ឆ្នាំរស់ នៅក្នុង ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកក្នុង ទិសដៅពីត្បូង ទៅជើងលុះដល់ចំណុច កើតហេតុ បានជ្រុលទៅ បុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ឃ-6073 ភព១ បើកបរដោយឈ្មោះ ភាព ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យ ជនរងគ្រោះ និងម៉ូតូ ចូលក្រោមកង់ រថយន្តកិនបែកក្បាល ធ្លាយខួរស្លាប់ ភ្លាមៗនៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ នគរបាលបាន ចុះទៅដល់ជួយ អន្តរាគមន៍ឃាត់ អ្នកបើកបរ រថយន្តរួម នឹងវត្ថុតាង ប្រគល់ទៅនគរបាល ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក សែម គន្ធា បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ និងមានការ ទទួលខុសត្រូវខ្ពស់ នៅពេលបើកបរម្តងៗ ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតក ឈាមត្រជាក់ នៅក្នុងសង្គម នាពេលបច្ចុប្បន្ននេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!