គ្រោងទៅ មើលទីតាំង ជនជាតិ វៀតណាម បួងសួង លើភ្នំ បូកគោ
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានសន្យា ចាត់វិធានការចំពោះ ជនជាតិវៀត ណាម ដែលធ្វើពិធី បែបសាសនា បោះ ទីតាំងនៅលើភ្នំបូកគោ កន្លងមកយ៉ាងណាក្ដី ក្រុមការងារក្រសួងបាន ទៅពិនិត្យរួចហើយនិង បានប្រកាសថា មិនប៉ះពាល់អ្វីទេ។ ទោះ ជាបែបនេះក្ដី គណៈកម្មការទី៧ រដ្ឋសភា ក៏បានគ្រោងនឹងទៅពិនិត្យ ផ្ទាល់លើភ្នំបូកគោ នៅថ្ងៃខាងមុខនេះ ។
លោក ញ៉ែម ប៉ុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានប្រាប់កោះសន្ដិភាព តាមទូរស័ព្ទនាព្រឹក ថ្ងៃទី១៤ មករា ថា រូបលោកនឹងដឹកនាំប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភា ទៅពិនិត្យមើល កន្លែងដែលថា ជនជាតិវៀតណាម បានធ្វើពិធីគោរពសាសនា នៅលើភ្នំបូកគោ ដែលនឹងចាប់ផ្ដើម បេសកកម្មនៅថ្ងៃទី១១ ដល់ថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ នៅខេត្តកំពត និងខេត្តកែប ។
ទាក់ទិននឹងការសន្យា ក៏ដូចជាការឆ្លើយបំភ្លឺ របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មក លោក យ៉ែម ប៉ុញ្ញ ឫទ្ធិ បានឱ្យដឹងថា លោកមិនទាន់ មានរបាយការណ៍ជាលាយ លក្ខអក្សរផ្លូវការពីក្រសួងវប្បធម៌ មកដល់លោកនោះទេ ចំពោះថាជន ជាតិវៀតណាមដែល តាំងពិធីបែបសាសនា នៅទីនោះ ។ ប៉ុន្តែរបាយការណ៍ បានចេញតាមប្រព័ន្ធ ផ្សព្វផ្សាយថា មិនមានការប៉ះពាល់អ្វីទេ ចំពោះ ជនជាតិវៀតណាមតាំង កន្លែងគោរពសាសនា របស់ខ្លួនគេនោះ ។
ចំពោះការលើកឡើង ជាសាធារណៈ និងប្រព័ន្ធហ្វេសប៊ុកថា នៅលើភ្នំបូកគោមាន ជនជាតិវៀតណាម កំពុងគោរពសាសនា របស់ខ្លួននោះប្រធានគណៈកម្មការ មិនទាន់ហ៊ានអះអាងថា យ៉ាងណានោះទេ គ្រាន់តែរង់ចាំទៅ ពិនិត្យនៅកន្លែងនោះ ផ្ទាល់តែម្ដង ដូចជាកន្លែងរមណីយដ្ឋាន និងកន្លែងកម្សាន្ត ផ្សេងនៅទីនោះ ។ ប៉ុន្តែលោកប្រធាន គណៈកម្មការទី៧ រដ្ឋសភាថា ជាគោលការណ៍ ពេលដែលរដ្ឋសភាថា រដ្ឋអធិបតេយ្យ មួយគួររៀបចំឱ្យមាន ភ្ញៀវទេសចរមកទស្សនា នៅប្រទេសរបស់ ខ្លួនច្បាស់លាស់ និងរៀបចំកន្លែងសម្រាប់បង្ហាញ ពីអត្តសញ្ញាណ ផលិតផលជាតិរបស់ខ្លួន គេពុំដែលឱ្យ ជាតិសាសន៍ផ្សេងយក អត្តសញ្ញាណ របស់ខ្លួនទៅជំនួស ក្នុងនាមជា ប្រទេសម្ចាស់នោះទេ។
ទោះជាមានជនជាតិ វៀតណាមទៅ គោរពពិធីសាសនា នៅលើភ្នំបូកគោបច្ចុប្បន្ននេះក្តី លោក យ៉ែម ប៉ុញ្ញឫទ្ធិ ប្រធាន គណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានគូសបញ្ជាក់ថា គឺជាសិទ្ធិសេរីភាពក្នុងការគោរពជំនឿសាសនារបស់គេមិនមែនអ្វីជាបញ្ហាចោទនោះទេ ។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ រដ្ឋាភិបាលគួរតែមាន ការរៀបចំកន្លែងទេសចរណ៍ និងកន្លែងគោរពបូជានោះ ឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ មិនគួរបណ្តោយឲ្យ ជនជាតិគេមកធ្វើតាម តែអំពើចិត្តនោះឡើយ ។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ ឲ្យដឹងទៀតថា ក្នុងករណីដែល គណៈកម្មការទី៧ រដ្ឋសភាបានចុះពិនិត្យនៅ កន្លែងដែលជនជាតិ វៀតណាមតាំងនៅ ឬកន្លែងសម្រាប់គោរពបូជា សាសនារបស់ជនជាតិ វៀតណាម ដែលមានលក្ខណៈខុសនោះ គណៈកម្មការទី៧នឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកសួរនាំជាលើកទី២ និងសួរជាបន្តបន្ទាប់ ទៀតទៅតាមអ្វីដែលបាន ឃើញជាក់ស្តែងនៅទីនោះ ដើម្បី រកដំណោះស្រាយ ជូនប្រទេសជាតិ ។
ទាក់ទិននឹងការចុះ មើលទីតាំងវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ កន្លងមកនេះ លោកយ៉ែម ប៉ុញ្ញឫទ្ធិ បានបញ្ជាក់ថា លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុវត្តអ្វីដែល លោកបានសន្យា ជាមួយគណៈកម្មការទី៧ ដូចជាបានរុះរើរោងដែកចេញ និងវាយជញ្ជាំងឃាំងដីនៅវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យរួចរាល់ អស់ហើយ ។ ប៉ុន្តែនោះសល់របង និងខ្លោងទ្វារខាងមុខ ដែលត្រូវសាងសង់ឲ្យដូចរចនា ប័ថ ថ្មដើមវិញ នៅពេលការដ្ឋាន សាងសង់ផ្លូវក្រោមដីរបស់ កាស៊ីណូ សាងសង់រួចរាល់នោះ ។ យ៉ាងណាក្តី លោកថាលោកនឹង តាមដានចំពោះការសន្យា របស់លោករដ្ឋមន្ត្រីកន្លងមក ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែ កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក ជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានចូលបំភ្លឺនៅគណៈកម្មការទី៧ នៃរដ្ឋសភា ក្នុងនោះលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាថា វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ មិនមានការប៉ះពាល់អ្វីនោះទេ ។
ចំណែករដ្ឋមន្ត្រី ក្រសួងវប្បធម៌វិញថា នឹងចាត់វិធានការចំពោះអ្នក ដែលរៀបចំពិធីបែបសាសនា របស់ជនជាតិវៀតណាម នៅលើភ្នំបូកគោ ដែលធ្វើឲ្យប៉ះពាល់ ដល់វប្បធម៌ជាតិរបស់ខ្មែរ ។ កាលនោះលោកជំទាវ បញ្ជាក់ថា យើងនឹងចាត់ឲ្យមន្ត្រីរបស់ យើងចុះទៅមើលកន្លែងដែលជនជាតិវៀតណាម យកទីតាំងធ្វើជាកន្លែងគោរព បូជាសាសនារបស់ខ្លួន នៅលើភ្នំបូកគោ តែបើតាមយើងដឹងនោះ កន្លែងដែលជនជាតិ វៀតណាមធ្វើនោះ ជាកន្លែងគេមាន ជំនឿថាស័ក្តិសិទ្ធិ ។ ប៉ុន្តែយើងនឹងទៅកន្លែងនោះ ផ្ទាល់ថាវាធ្វើឲ្យប៉ះពាល់ ដល់វប្បធម៌ជាតិខ្មែរយើងយ៉ាង ណាខ្លះ។
មានការកត់សម្គាល់ មួយនៅលើភ្នំបូកគោ ដែលមិនគប្បី អនុញ្ញាតឱ្យមានការសាងសង់ វិហារមួយ ដែលមានរចនាប័ថ្មថ្មី ស្រដៀងបែបវៀត ណាម នៅជាប់ដងផ្លូវឆ្ពោះទៅកាស៊ីណូចាស់ និងសាងសង់ទន្ទឹម សំណង់អគារកាស៊ីណូថ្មី ។ ការឱ្យសាងសង់នោះ បានធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ជាតិរួចទៅហើយ ។ សម្រាប់អ្នកទេសចរបរទេស ដែលឡើងទៅកម្សាន្តនៅភ្នំបូកគោ គេបានសាកសួរពី បញ្ហាវិហារបែប វៀតណាមនោះដែលមិនមែន ជារចនាប័ថ្មខ្មែរ តើគប្បីទុកបែបនេះ តទៅទៀត ឬយ៉ាងណា ៕
សកម្មភាព របស់ជនជាតិវៀតណាម ដែលប្រារព្ធពិធីសាសនា លើភ្នំបូកគោនាពេលកន្លងមក
ព្រះវិហារជនជាតិវៀតណាមនៅលើភ្នំបូកគោ
ក្រុមការងារក្រសួងវប្បធម៌ធ្លាប់បានប្រកាសថា ការប្រារព្ធនេះមិនមានប៉ះពាល់អ្វីនោះទេ
គណៈកម្មការទី៧រដ្ឋសភា គ្រោងនឹងទៅពិនិត្យ ផ្ទាល់លើភ្នំបូកគោ
ជនជាតិវៀតណាមធ្វើពិធីសាសនានៅលើភ្នំបូកគោ
កន្លែងដែលជនជាតិ វៀតណាមធ្វើពិធីសាសនានោះ ជាកន្លែងគេមាន ជំនឿថាស័ក្តិសិទ្ធិ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!