តោ៎ះ! នាំគ្នាធ្វើការទស្សទាយទៅ មើល ថាតើ រថយន្ត Ford ប្រភេទណា ដែលស្ថិតនៅក្នុងចិត្ត ប្រធានាធីបតី សហរដ្ឋអាមេរិក លោក អូបាម៉ា?

 
 


  
លោក អូបាម៉ា ផ្តល់មតិសំណេះសំណាលក្នុងឱកាសទស្សនកិច្ចរោងចក្រតំឡើង រថយន្ត Ford នៅ Michigan

កាលពីសប្តាហ៍មុន ប្រធានាធីបតីសហរដ្ឋអាមេរិក លោក អូបាម៉ា បានធ្វើទស្សនកិច្ច នៅក្នុងរោង ចក្រ តំឡើង រថយន្តរបស់ Ford នៅ Michigan ។ ក្នុងដំណើរទស្សនកិច្ច នោះដែរ លោកបាន មាន ប្រសាសន៍ថា “ខ្ញុំចង់មក ទីនេះ ព្រោះទីនេះ គឺជាកន្លែងមួយ ដែលអាច បង្ហាញថា ប្រជាជនអាមេរិក នៅតែរឹងមាំ បើទោះជាមានឧបសគ្គ កើតឡើងយ៉ាង ណាក៏ដោយ”។ លោកបាន បន្ថែមទៀតថា “កាលពី ២០ឆ្នាំមុន បុគ្គលិកស្ទើរតែ ២០%នៅក្នុងចំ ណោមបុគ្គលិក ទំាងអស់ ត្រូវបានបញ្ឈប់ និងឧស្សាហកម្ម រថយន្ត ជាង ៤០០០០០ រោងចក្រ ត្រូវបាន បិទទ្វារដោយ សារតែវិបត្តិ ហិរញ្ញវត្ថុ”។ គួររំលឹកផងដែរថា បើទោះជាមាន វិបត្តិហិរញ្ញវត្ថុកើត ឡើងយ៉ាងណា ក្តី ក៏ក្រុមហ៊ុន Ford នៅតែរក្សា លំនឹងរបស់ ខ្លួនទប់ទល់ ទៅនឹងវិបត្តិ ហិរញ្ញវត្ថុផង ដែរ។ នេះសបញ្ជាក់ ឲ្យឃើញពីជំហរ ដ៏រឹងមាំ របស់ Ford ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវសក្តានុពល ក្នុងការផលិត រថយន្តដើម្បី បម្រើឲ្យបាន នូវគ្រប់តម្រូវការ របស់អ្នកប្រើប្រាស់ ទូទំាងសកលលោក ក្នុងរយៈពេលជាង មួយសតវត្សនេះ។ ក្នុងឱកាស ទស្សនកិច្ចនោះដែរ លោក ប្រធានាធបតី អូបាម៉ា បានធ្វើការ ពិនិត្យ និងសាកល្បង នូវប្រភេទរថយន្ត មួយចំនួនរបស់ Ford ផងដែរ។

 
លោក អូបាម៉ាធ្វើការសាកល្បងប្រភេទឡាន Ford Mustang ជាមួយនឹង ប្រធានផ្នែក ប្រតិបត្តិរបស់ ក្រុមហ៊ុន Ford លោក ម៉ាក ហ្វៀល ក្នុងដំណើរទស្សនកិច្ចរោង ចក្រតំឡើង រថយន្ត Ford នៅ Michigan នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ រីឯលោក បៀល ហ្វដ អគ្គនាយកនៃ ក្រុមហ៊ុន Ford ឈរនៅ ខាងក្រៅរថយន្ត 

 
ក្នុងដំណើរទស្សនកិច្ចរថយន្ត Ford Mustang លោក អូបាម៉ាត្រូវបានអមដំណើរដោយ លោក ភីល ខាល់ហូន អ្នកគ្រប់គ្រងរោងចក្រតម្លើងរថយន្ត Ford លោក ប្រ៊ីស លោក ម៉ាក ហ្វៀល 

 
លោក ម៉ាក ហ្វៀល បានធ្វើការបង្ហាញរថយន្ត F-150 ដែលប្រភេទរថយន្តលក់ ដាច់ជាងគេនៅ សហរដ្ឋអាមេរិក

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម