លាក់ទុក ដាវសាម៉ូរ៉ៃ ជិះម៉ូតូដើរ លេងនៅ កោះពេជ្រ ត្រូវកម្លាំង នគរបាល ល្បាតឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ត្រូវ បានកម្លាំងនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការឃាត់ខ្លួននៅពេល ដែលកំពុងតែជិះម៉ូតូ មួយគ្រឿង ក្រោយ ពីមានការសង្ស័យ ហើយហៅសួរនាំ និងបានប្រទះឃើញមាន ដាវសាម៉ូរ៉ៃព៌ណស ដងព៌ណខ្មៅ ដែលមានប្រវែង ប្រហែលជាង៣ តឹក មួយដើមលាក់ទុក នៅក្នុងការបូបស្ពាយ ព៌ណខ្មៅមួយរួចមក ។ ក្រុមយុវជនដែលប្រដាប់ ដោយដាវសាម៉ូរ៉ៃនេះ ត្រូវបានកម្លាំងល្បាត ធ្វើការឃាត់ខ្លួន បានកាលពីវេលា ម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែមករា នៅទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា យុវជនប្រដាប់ដោយ ដាវសាម៉ូរ៉ៃទាំងពីរនាក់ ដែលបានឃាត់ខ្លួន នេះមាន ទី១-ឈ្មោះ ឡេង គឹមហុង អាយុ១៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ទី២-ឈ្មោះមួន សារ៉ាន់និមិត្ត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រួមទាំងដាវសាម៉ូរ៉ៃមួយដើម និងម៉ូតូមួយម៉ាកអាយខន់ ព៌ណក្រហមលាយខ្មៅ បាក់ស្លាកលេខភ្នំពេញ ១AD-៦៨០៧ មួយគ្រឿង ។
តាមប្រភពដដែល បានប្រាប់បន្តទៀតថា មុនពេលដែលឈាន ដល់ការឃាត់ខ្លួនយុវជន ដែលប្រដាប់ដោយ ដាវសាម៉ូរ៉ៃទាំងពីរនាក់បាននោះ កម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការល្បាតក៏បានប្រទះ ឃើញពួកគេ ជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យ ក៏បានជិះម៉ូតូដេញតាម និង ហៅអោយ ឈប់ដើម្បីសួរនាំ ។ ក្រោយពីបានហៅ អោយយុវជនទាំងពីរនាក់ ឈប់ម៉ូតូរួចហើយ កម្លាំងនគរបាលល្បាត របស់ពួកគាត់ក៏បានធ្វើការសួរនាំ និងឆែកឆេរក្នុងកាបូប ស្ពាយព៌ណខ្មៅមួយ ដែលពួកគេស្ពាយជាប់នឹងខ្លួន ក៏ប្រទះឃើញមាន ដាវសាម៉ូរ៉ៃមួយដើមផង ដែរ ទើបឈានទៅដល់ការឃាត់ខ្លួន ។
ក្រោយពីបាន ឃាត់ខ្លួនយុវជន ទាំងពីរនាក់ រួមជាមួយនិងវត្ថុតាងរួចហើយ កម្លាំងនគរបាលល្បាត ក៏បាននាំខ្លួនពួកគេ មកកាន់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌចំការមនជាបន្ត ទៅទៀត ៕
យុវជន២ នាក់ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!