ផ្ទះប្រជាពលរដ្ឋ២ខ្នង នៅស្រុក កៀនស្វាយ ត្រូវអគ្គិភ័យឆេះទាំងព្រឹក
កណ្តាល ៖ កាលពីវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ មានករណីអគ្គិភ័យ កើតឡើង នៅ លើផ្ទះប្រជាពលរដ្ឋ ចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្ទះ២ខ្នង រងការខូចខាត។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ នៃការឆាបឆេះ បណ្តាលមកពី ម្ចាស់ផ្ទះឈ្មោះ ខន រិទ្ធា ភេទប្រុស បានអុច ទានបំភ្លឺ នៅកន្លែងហឹងឪពុក ហើយដើរចុះមកខាងក្រោមផ្ទះ ពេលនោះទាន ក៏បានដួល បណ្តាលឲ្យ ឆាបឆេះផ្ទះ របស់ខ្លួន និងឆេះរាលដាល ដល់ផ្ទះមួយទៀត ដែលមាន ម្ចាស់ឈ្មោះ ងុល ច្រឹប ភេទស្រី ខូចខាតទាំងស្រុង ។
លោកនាយប៉ុស្តិ៍ថា មុនដំបូងឡើងឈ្មោះ រិទ្ធា បានអុចធូបអុចទាន ហើយខ្លួនចុះ មកក្រោម ក៏ដួលភ្លើងទាន បណ្តាលមាន អណ្ដាតភ្លើឆាបឆេះតែម្ដង។
លោកថា ផ្ទះទាំង២ខ្នងខាងលើនោះ ឆាបឆេះទាំងស្រុងមិនទាន់សុបទឹកប្រាក់ អស់ប៉ុន្មាននៅ ឡើយទេ។
ក្រោយកើតហេតុព្រះចៅអធិការវត្ត បទុមសុត្ថា ជួយឧបត្ថម្ភថវិកា១០០០០០រៀល និងអង្គរ ៥០គីឡូក្រាម ព្រមទំាង សំភារ:ប្រើប្រាស់ ក្នុងផ្ទះបាយមួយចំនួន ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!