ធ្វើសន្តិសុខ បានលុយកាក់ បន្តិច បន្តួច យកទៅឲ្យប្រពន្ធ បែរជាប្រពន្ធ មិនយក តូចចិត្ត ចងកស្លាប់
កណ្តាល៖ បុរសជាសន្តិសុខម្នាក់ យាមកាមនៅតាមរោងចក្រ ឬលំនៅឋាននានា បន្ទាប់ពី បើកប្រាក់ ខែបាន ហើយនោះ ក៏រស់រាន់ ប្រញាប់យកលុយទៅឲ្យប្រពន្ធកូន ដើម្បីសេចក្តី សុខគ្រួសារ ប៉ុន្តែបែរ ជាប្រពន្ធ មិនទទួល យកលុយនោះ ទើបជនរងគ្រោះ នឹកតូចចិត្ត រហូតសម្រេច ចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ដើម្បីបញ្ចប់នៅមន្ទិល ទាំងឡាយ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពី២៤និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅ ខាងក្រោម ផ្ទះបាយ របស់ជន រងគ្រោះ ក្នុងភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ស្រី ទូច អាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុ ខាងលើ ចំណែកឯប្រពន្ធ ឈ្មោះ ផា ច្រឹប អាយុ ៤៩ឆ្នាំ រស់នៅផ្ទះជាមួយគ្នា អ្នកទាំងពីរ មានកូន ៥នាក់ ប្រុសម្នាក់។
នគរបាលបានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះ បានសុំសម្រាកពីការងារ ដែលជា សន្តិសុខ យាមហាង លក់គ្រឿងក្រអូប នៅម្តុំទួលគោករាជធានីភ្នំពេញ ដើម្បីទៅលេងផ្ទះ ជួបមុខ ប្រពន្ធកូន ហើយគាត់ ជាមនុស្សចូល ចិត្តផឹកស្រា លុះដល់ពេល ព្រលប់ បុរសរងគ្រោះ បានទៅទិញ ស្រាផឹក រួចហើយនិយាយ ដោយជ្រាំដែល ជាញឹក ញយ ដាក់ប្រពន្ធ ហើយបាន ហុចលុយ ឲ្យប្រពន្ធ ប៉ុន្តែ ពេលនោះ ប្រពន្ធមិនទទួល យកនោះទេ ។ លុះនៅវេលា ម៉ោង៨យប់ ជនរងគ្រោះបាន ចុះពីលើផ្ទះទៅបាត់ បានមួយ សន្ទុះធំ ប្រពន្ធបាន ទូរស័ព្ទហៅប្តី ដោយ សួរថាតើ ឯងនៅកន្លែងណា ពេលនោះជន រងគ្រោះបាន ឆ្លើយប្រាប់ថា អញនៅ អង្គុយ ឲ្យមូសខាំ នៅក្នុងព្រៃ បន្ទាប់មក ប្រពន្ធបាន ហៅឲ្យមកផ្ទះ តែជនរងគ្រោះ បានតបវិញថា ហ្អែងកុំខ្លាំង បានបន្តិច ក្រោយមក ជនរងគ្រោះបាន ដើរមកផ្ទះវិញ ឡើងលើផ្ទះ ហើយក៏ហុចទូរស័ព្ទ ឲ្យចៅ រួចបាន ដើរចុះពីផ្ទះវិញ ពេលនោះ កូនបាន សួរគាត់ថា ប៉ាឯងទៅណា គាត់ប្រាប់ ថា អញទៅជុះអាចម៍ ហើយក៏ចុះ ទៅបាត់តែម្តង មិនដឹងជា ទៅណា។ ចំណែកប្រពន្ធ បានដេកឈឺព្យួរ សេរ៉ូម នៅលើផ្ទះ មិនចុះមក មើលទេ។ លុះព្រឹក ឡើងបាត់ប្តី ទើបប្រពន្ធ ឆោឡោដើររក ពេលនោះបាន ឃើញប្តីចងក នៅក្រោមផ្ទះបាយ តែម្តង។
នគរបាលជំនាញបច្ចេកទេសស្រុក បានចុះពិនិត្យសាកសព រួចហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជា បានចងក ធ្វើអត្តឃាតដោយខ្ លួនឯងពិតប្រាកដមែន រួចក៏ប្រគល់ទៅឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!