ជិះម៉ូតូរ៉េចង្គូត ដួលបោក ថ្នល់ស្លាប់ ម្នាក់ និង របួស ស្រាលម្នាក់ នៅស្រុកកៀនស្វាយ
កណ្តាលៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត របួស ស្រាល ខណ:ជិះម៉ូតូ រេចង្គូតបោកដួលថ្នល់ កាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០១៥ វេលាម៉ោង១៩ និង ៥០នាទី នៅលើកំណាត់ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ២៧-២៨ ស្ថិតនៅភូមិខ្សុំ ឃុំបន្ទោយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមប្រភពសាក្សី បានឃើញហេតុការណ៍និយាយថា ជនរងគ្រោះ ជិះម៉ូតូម៉ាកសេ១០០ ស៊េរី១៩៩៩ លេខ ឃ.១០៧០-ក.ច១ ពណ៌ក្រហម បាន ធើ្វដំណើរ ពីអ្នកលឿង ឆ្ពោះទៅភ្នំពេញ មកដល់ ត្រង់ ចំណុច កើតហេតុ ក៏រ៉េចង្គូតដួលបោក នឹងថ្នល់ បណ្តាលស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ។
បើតាមលោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹមសាមិត្ត ភេទ ប្រុស អាយុ៥២ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ លឹម វសនា ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូន រស់នៅ ភូមិកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ក្រោយកើត ហេតុសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យ។ ចំពោះ ជនរងគ្រោះ ត្រូវបានបញ្ចូនទៅសង្គោះ នៅមន្ទីរពេទ្យ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!