រាជរដ្ឋាភិបាល នឹងចំណាយ ២លាន ដុល្លារ តខ្សែភ្លើង និងដំឡើងកុងទ័រ ដល់ផ្ទះកម្មករ

 
 

- កម្មករ និយោជិត និងនិស្សិត នឹងត្រូវចំណាយថ្លៃភ្លើងត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់

ភ្នំពេញ៖ កម្មករ កម្មារិនីកម្ពុជា នៅឆ្នាំ២០១៥នេះ បានទទួលបានរង្វាន់ធំផ្ទួនៗ ពីរាជរដ្ឋា ភិបាល កម្ពុជា ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរង្វាន់ទី១ គឺការដំឡើងប្រាក់ ឈ្នួលគោល រហូតដល់ ១២៨ដុល្លារ និងរង្វាន់ ទី២ គឺរាជរដ្ឋា ភិបាលបោះ ទុនវិនិយោគ ២លានដុល្លារ តបណ្តាញខ្សែ និង ដំឡើង កុងទ័រ ដល់បន្ទប់ជួល ដើម្បី ទម្លាក់តម្លៃ អគ្គិសនីមក នៅត្រឹម ៦១០ រៀលប៉ុណ្ណោះ ក្នុងមួយ គីឡូវ៉ាត។ រង្វាន់ធំ ទាំងពីរ នឹងជួយផ្តល់ ផលប្រយោ  ជន៍កាន់តែច្រើន ដល់កម្មករ កម្មការិនី និង ជួយឲ្យជីវភាព របស់ពួកគេកាន់ តែប្រសើរ។

ក្នុងឱកាសអញ្ជើញបើកដាក់ឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០  ១៥ សម្តេចតេជោ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងក្រសួងស្ថា  ប័នអជ្ញាធរាជធានី-ខេត្ត ពាក់ព័ន្ធចុះពិនិត្យឡើងវិញ នូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះ ជួលយក ថ្លៃពីកម្មករ ខ្ពស់ជាង តម្លៃរបស់ អគ្គិសនីកម្ពុជា។

បន្ទាប់ពីការទទួលបាននូវបទបញ្ជារបស់នាយករដ្ឋមន្រ្តី អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏ បានបើកកិច្ចប្រជុំបន្ទាន់ និងសម្រេចតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បី រក្សា តម្លៃជូនកម្មករ កម្មការិនី ត្រឹម ៦១០រៀល សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ ដូចការកំណត់របស់រដ្ឋ។  ការតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនីនេះ អគ្គិសនីកម្ពុជា ត្រៀមចំណាយ រហូតដល់ ២លានដុល្លារអាម៉េរិក។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅក្នុងជំនួប ផ្តល់បទ សម្ភាសន៍ផ្តា ច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ  ២០១៥ បានមានប្រសាសន៍ថា ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់  ដល់ជីវភាព និងសុខទុក្ខរបស់កម្មករ ទើបមានការ គិតគូរឲ្យ ដំឡើងប្រាក់ខែខ្ពស់ និងទម្លាក់ តម្លៃអគ្គិសនី ឲ្យមក នៅកម្រិតទាប។

លោក បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផ្តើមចេញពីកង្វល់របស់ សម្តេចតេជោ ហ៊ុន សែន ដែលលោក ចង់ឃើញពីការសម្រេចមួយ ក្នុងខ្លឹមសារតែមួយ តែទិសដៅបញ្ច្រាសទិសគ្នា។ ទី១. សម្តេចចង់ឲ្យមានប្រាក់ខែ កម្មករអប្បបរមា ឲ្យឡើងជាបន្តបន្ទាប់ ទន្ទឹមនឹង លោកចង់ទាញ ថ្លៃអគ្គិសនី ឲ្យចុះ ដើម្បីបូកបញ្ចូល គ្នាត្បិតទិស ដៅបញ្ច្រាសទិសគ្នា តែចុងក្រោយ សរុបមកវិញ បានផលច្រើន ទៅលើបង ប្អូនកម្មករ កម្មការិនីយើង ដែលមកធ្វើ ការនៅ រាជធានីភ្នំពេញ»។

លោក កែវ រតនៈ បានឲ្យដឹងថា តាមការសិក្សារបស់ក្រុមការងារអគ្គិសនី បានរកឃើញថា នៅក្នុងរាជធានី ភ្នំពេ ញមានបន្ទប់ជួលប្រមាណជា ៣ម៉ឺនបន្ទប់។ ក្នុងនោះកម្មករ កម្មការិនី ត្រូវចំណាយ ថ្លៃអគ្គិសនី ចន្លោះពី៨៥០ រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលជាមធ្យម ស្ថិតនៅចន្លោះពី ១៥០០រៀល ដល់ ១៨០០រៀលក្នុង មួយគីឡូវ៉ាត់។ បន្ទាប់ពីរកឃើញថា តម្លៃអគ្គិសនី នេះខ្ពស់ពី តម្លៃរបស់រដ្ឋ ហើយជា បន្ទុកខ្ពស់ នៃការចំណាយ របស់កម្មករ កម្មការិនី មកពីតាម បណ្តាខេត្ត មានជីវភាព លំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា  បានសម្រេច និងសិក្សាពីលទ្ធភាព ទម្លាក់តម្លៃមក នៅត្រឹម ៦១០រៀលប៉ុណ្ណោះ សម្រាប់កម្មករ កម្មការិនី ដែល ប្រើអស់ក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

លោក កែវ រតនៈ បានទទួលស្គាល់ថា ការយកតម្លៃថ្លៃលើថាមពលអគ្គិសនីពីសំណាក់ម្ចាស់ បន្ទប់ជួល  ដោយ  សារម្ចាស់ផ្ទះជួលខ្លះចង់វិនិយោគបានផលចំណេញខ្ពស់។ តែម្ចាស់បន្ទប់ជួលខ្លះ ទៀត យកថ្លៃ ដោយសារពួក គាត់ត្រូវចំណាយទៅ ការតបណ្តាញ ខែ្ស និងត្រូវចំណាយ លើការ បាត់បង់ ថាមពល អគ្គិសនី នៅតាមខ្សែ បណ្តាញ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជា បានសម្រេចបោះទុន ២លានដុល្លារអាម៉េរិក ដើម្បីវិនិយោគ ក្នុងតប ណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដោយមិន គិតថ្លៃ។ ការធ្វើបែបនេះ  នឹងមិនធ្វើឲ្យ ម្ចាស់ផ្ទះជួលត្រូវ ខាតបង់ដោយ សារការតបណ្តាញខ្សែ និងកុងទ័រ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះមិនមែនជាបន្ទោសទេ ពិតហើយថា បងប្អូនម្ចាស់ បន្ទប់  ដែលជួលហ្នឹងគាត់ឆ្លៀតកេងប្រវ័ញ្ច។ ប៉ុន្តែជាក់ស្តែងគាត់ត្រូវប្រមូលអាការ បាត់បង់តាមខ្សែ តាមអីគាត់ហ្នឹង។ ចឹ ងដើម្បីឲ្យយុត្តិធម៌ជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា តាមរយៈការណែ នាំរបស់សម្តេច នាយករដ្ឋមន្រ្តី គឺវិនិយោគ  ខ្សែ និងកុងទ័រ ទៅដល់បន្ទប់ បងប្អូនកម្មករ ចឹងម្ចាស់ផ្ទះ អត់មាន ខាតអីទេ អត់រងការ វិនិយោគលើខ្សែ អត់រងការ  បាត់បង់ថាមពល តាមខ្សែចម្លង បំបែកដូច្នេះ គាត់រួចខ្លួន។ ខ្ញុំគិតថា យន្តការនេះ ម្ចាស់ផ្ទះក៏គួរ សប្បាយចិត្ត ហើយ  ជាពិសេស បងប្អូនកម្មករ កម្មការិនី ក៏នឹងបាន ផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់  ប្រើក្រោម ៥០គីឡូ»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស បានបញ្ជាទិញកុងទ័រ ៤ម៉ឺនគ្រឿង ឌីហ្សង់ទ័រ ៤ ម៉ឺនគ្រឿង និងខ្សែរាប់ម៉ឺនម៉ែត្រពីក្រៅប្រទេស ដែលធានានូវគុណភាពខ្ពស់ និងមិន ស៊ីភ្លើងរបស់កម្មករ កម្មការិនី  នោះឡើយ។ លោក កែវ រតនៈ ក៏បានឲ្យ ដឹងផងដែរ ការងារតបណ្តាញ ខ្សែនិងចាប់ផ្តើម នៅក្នុងពេលខាងមុខដ៏  ខ្លី បន្ទាប់ពីឧបករណ៍ត្រូវ បាននាំមក ដល់ប្រទេសកម្ពុជា ហើយរាល់ពន្ធ នៃការនាំ ចូលឧបករណ៍ទាំ ងអស់ គឺត្រូវ  បានរាជរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកចំណាយ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ម្ចាស់ផ្ទះបន្ទប់ជួល និងអាជ្ញាធរ ពាក់ព័ន្ធ  ទាំងអស់ ចូលរួមសហការ ជាមួយ អគ្គិសនីកម្ពុជា ដើម្បីសម្រេច នូវការងារ ទាំងអស់នេះ។

លោក កែវ រតនៈ ក៏បានប្តេជ្ញាខិតខំធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីសម្រេចការងារតម្លៃអគ្គិសនី ជូនជាប្រយោជន៍  សម្រាប់កម្មករ កម្មការិនី។  «ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមកធ្វើការ នៅរាជធានី ភ្នំពេញ យើងខ្ញុំនឹងធ្វើការនេះហ្មត់ចត់ តាមការណែនាំ របស់សម្តេច ហើយអស់ពីចិត្តពីថ្លើម ជាមួយសហជីព  ដើម្បីឲ្យបងប្អូនមានជំនឿទុកចិត្តថា សម្តេចនេះ ជាសម្តីម៉ឺងម៉ាត់។ យើងមានថវិកា រួចហើយ គ្រាន់តែសុំការ យោគយល់ សុំទុកពេល ឲ្យយើងខ្ញុំទិញ ឧបករណ៍ ពីព្រោះការទិញ ឧបករណ៍ហ្នឹងអាច២- ៣អាទិត្យ។ ប៉ុន្តែបាន ឧបករណ៍ភ្លាម យើងប្រកាស ដាក់កម្មវិធី ដាក់ផែនការការងារ ចុះតាមតំបន់»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា តំបន់ ដែលអាចនឹងដំណើរការមុនគេ គឺនៅកន្លែង ដែលមាន កម្មករច្រើន  ជាងគេ ដូចជានៅតាមបណ្តោយផ្លូវវេងស្រេង ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ជាដើម។

មិនត្រឹមតែកម្មករ កម្មការិនីនោះទេ ដែលនឹងត្រូវទទួលបានការចំណាយតម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀល  ក្រោម ៥០គីឡូវ៉ាត ដែលជាតម្លៃដើមរបស់រដ្ឋនោះ សិស្សនិស្សិត និងនិយោជិត ដទៃទៀត ក៏នឹងត្រូវទទួលបាន  តម្លៃដូចគ្នានោះដែរ។ នេះបើតាមការ បញ្ជាក់របស់លោក កែវ រតនៈ។

អាជ្ញាធរអគ្គិសនី ក៏នឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) មួយ សម្រាប់ទទួលការ រាយការណ៍ ពីកម្ម ករ កម្មការិនី និយោជិត និងនិស្សិត សម្រាប់ម្ចាស់ផ្ទះណា ដែលមិនព្រមអនុវត្តន៍ តាមគោល ការណ៍នេះ។

កើតចេញពីការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្រ្តី នោះ  កម្មករ កម្មការិនីកម្ពុជានាឆ្នាំ២០១៥នេះ បានទទួលរង្វាន់ថ្មីផ្ទួនៗ គឹការដំឡើងប្រាក់ ឈ្នួល គោល ១២៨ដុល្លារ អាម៉េ រិក និងការប្រើប្រាស់ តម្លៃអគ្គិសនី ៦១០រៀល ដូចប្រជាពលរដ្ឋទូទៅ។ លទ្ធផល កើតចេញ ពីការយកចិត្ត ទុក ដាក់របស់នាយករដ្ឋមន្រ្តី កម្ពុជានេះ នឹងជួយឲ្យជីវភាព របស់ពួកគេកាន់ តែល្អប្រសើរ និងធូរធារមួយកម្រិត ថែមទៀត៕

  
លោក កែវ រតនៈ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់លោក សយ សុភាព

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម