មកមើល! មុខរបរចាប់ សត្វពស់សមុទ្រ ដ៏គួរឲ្យខ្លាច និង គ្រោះថ្នាក់ ក្នុងឈូងសមុទ្រថៃ (មានវីដេអូ)
ថៃ៖ ការកើនឡើង នូវតំរូវការទិញ សត្វពស់ពិសសមុទ្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចិន ធ្វើឲ្យមានកំនើននៃ មុខរបរ ចាប់សត្វពស់សមុទ្រ នៅតាមឈូង សមុទ្រថៃ មានការកើនឡើង យ៉ាងគំហុកផងដែរ។ ប៉ុន្តែ ក្រុមអ្នកនេសាទ និង អ្នកជំនួញរកស៊ី លើរបរ លក់និងទិញ សត្វពស់សមុទ្រ អាចប្រឈមមុខ នឹងគ្រោះថ្នាក់ខ្ពស់ ដោយសារតែ អាចត្រូវសត្វពស់សមុទ្រចឹកផងដែរ។
យ៉ាងណាមិញ វីដេអូឯកសារមួយនេះ នឹងបង្ហាញ ពីមុខរបរ រកស៊ីចាប់សត្វពស់សមុទ្រ និង ស្តីអំពីការប្រើប្រាស់ សត្វពស់ សមុទ្រទាំងអស់ សំរាប់ពិសា ត្រូវបានបង្កើតឡើង ក្រោមការស្រាវជ្រាវ របស់ក្រុមការងារ National Geographic ដោយលោក Zoltan Takacs ជាអ្នកស្រាវជ្រាវ និង អ្នកជំនាញ ផ្នែកសត្វល្មូន ម្នាក់។
លោក Zoltan Takacs បានឲ្យដឹងថា សត្វពស់សមុទ្រ ដែលចាប់បានភាគច្រើន ត្រូវបានបញ្ជូនទៅកាន់ ប្រទេសចិន និង វៀតណាម ហើយ ភោជនីយដ្ឋានជាច្រើន ក្នុងប្រទេសនោះ បានប្រើប្រាស់ សាច់ពស់ធ្វើជាស៊ុប ឬធ្វើម្ហូប និង យកឈាមពស់ លាយជាស្រា សំរាប់ផឹកជាដើម។ លើសពីនេះ គ្រឿងក្នុងរបស់សត្វពស់សមុទ្រ ក៏ត្រូវបាន គេយកទៅលាយ ជាមួយឱសថផ្សេងៗ ដើម្បីព្យាបាលជំងឺ រលោកឆ្អឹង ជំងឺរវើរវាយ ផងដែរ ។
តាមប្រភពវេបសាយ National Geographic ក៏បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ បានបារម្ភលើបញ្ហា មុខរបរចាប់សត្វពស់ ដែលជាជីវសមុទ្រនេះ ផងដែរ ដោយសារតែ សត្វពស់សមុទ្រ ច្រើនជាង ៨០ តោន ត្រូវបានចាប់ជា រៀងរាល់ឆ្នាំ នៅឈូងសមុទ្រថៃ ដែលសរុបជាសត្វពស់ ប្រមាណជា ២២ មឺុនក្បាល ក្នុងមួយឆ្នាំ។ រីឯចំណូលពីមុខរបរ លើសពី ៣លានដុល្លារអាមេរិកទៀត ប៉ុន្តែ ខណៈដែល មនុស្សជាច្រើននាក់ ដែលរកស៊ី ជំនួញ និង នេសាទចាប់សត្វពស់ ក៏ត្រូវបានសត្វពស់សមុទ្រ ចក់ស្លាប់ផងដែរ នេះបើយោងតាមការសិក្សា នាពេលថ្មីៗនេះ។
គួរបញ្ជាក់ដែរថា បើតាមអ្នកស្រាវជ្រាវ ពីសត្វពស់សមុទ្រ លោក Jonh Murphy នៅអាមេរិក និយាយថា ការចាប់ពស់សមុទ្រជា អាហារ និង ធ្វើជាថ្នាំ មិនមែនជារឿងថ្មីនោះទេ ហើយការចាប់ពស់នៅឈូងសមុទ្រថៃ គឺទំនងជាត្រូវ លក់ចូលក្នុងទីផ្សារ ប្រទេសចិនពិតមែន។ ខណៈដែល លោក Takacs ជាឱសថការីជំនាញ ផ្នែកពិសសត្វ នៅទីក្រុងញូវយ៉ក បាននិយាយថា ថ្នាំកំពូលសំរាប់ព្យាបាលជំងឺ គាំងបេះដូងគឺជា ពិសពស់ ។ប៉ុន្តែសំរាប់ ប្រសិទ្ធិភាពនៃ ពិសពស់សមុទ្រ ក្នុងឈូងសមុទ្រថៃ មិនទាន់មានការសិក្សា នៅឡើយទេ គាត់ថាយើងមិនដឹងប្រាកដថា ពស់សមុទ្រទាំងនោះ មានប្រភេទពិស បែបណានោះទេ ៕
អ្នកនេសាទកំពុងចាប់ពស់ ពីក្នុងសមុទ្រ និងដាក់ក្នុងទូក
មកទស្សនាវីដេអូឯកសារ ដកស្រង់ចេញ វេបសាយ National Geographyខាងក្រោម៖
ប្រភព nationalgeographic
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!