រំភើបរហូតដល់ស្រក់ទឹកភ្នែក! កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច ពិតជា ត្រលប់ មកជួប អ្នកម្ដាយ ពិតប្រាកដ មែន!
ភ្នំពេញ៖ ក្រោយពី ខ្មែរឡូត បានចុះផ្សាយ ព័ត៌មានជាបន្ទាន់មួយ ទាក់ទិន ទៅនឹង " សេចក្ដីប្រកាស សូម កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច សូមត្រលប់ មកជួប ម្ដាយចុងក្រោយ ដែលគាត់ អាច តស៊ូបាន យូរបំផុត ១ឆ្នាំ " នាពេលនេះ នាងពិតជា ត្រលប់ មកផ្ទះ ដើម្បីមកមើល ថែម្ដាយនាង ពិតប្រាកដមែន។
តាមការផ្ដល់ដំណឹង ពីក្រុមគ្រួសារ នាងបាន ឲ្យដឹងថា កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច ពិតជាបាន ត្រលប់មកផ្ទះវិញ កាលពី ម្សិលមិញនេះ ក្រោយពី រូបនាង ផ្ទាល់ បានអាន សារព័ត៌មាន ខ្មែរឡូត ដែលបាន ចុះផ្សាយពី រឿងរ៉ាវម្ដាយនាង ដែលកំពុងតែ ស្នាក់នៅក្នុង មន្ទីរពេទ្យ ជាមួយនឹង ដំណឹង ដ៏មិនល្អ ពី គ្រូពេទ្យ ដែលបានប្រាប់ ក្រុមគ្រួសារ ក្រោយពី គាត់បាន ទទួល ការវះកាត់ ។ ទោះជាយ៉ាងណា នេះគឺ ជាដំណឹងដ៏ល្អ មួយ ដែលខ្មែរឡូត ជឿជាក់ថា សូម្បីតែ ប្រិយមិត្ដខ្មែរឡូត ជាច្រើនផ្សេងទៀត ក៏ទន្ទឹមរងចាំ ដំណឹងពីព័ត៌មាន មួយនេះដូចគ្នា ដោយសារតែ ក្នុងអត្ថបទព័ត៌មាន ដែលបាន ចុះផ្សាយនោះ គឺមានប្រិយមិត្ដ ជាច្រើន បានធ្វើការ សំណូមពរ ឲ្យកញ្ញា ឆាប់វិលវិញ មកជួប អ្នកម្ដាយ បូករួម ជាមួយនឹង Like និង Share ជាច្រើន សន្ធឹកសន្ធាប់។ ខ្មែរឡូត ក៏សូមធ្វើការ អរគុណដូចគ្នា ចំពោះបងប្អូន ទាំងឡាយ ជាពិសេស ប្រិយមិត្ដ អ្នកអាន ខ្មែរឡូត ដែលបាន ជួយគ្នា ក្នុងការចែករំលែក ព័ត៌មាន មួយនេះ ក្រោយពី មានការចេញផ្សាយ ភ្លាមៗ។
ជាចុងក្រោយ ខ្មែរឡូត សូមជូនពរ អ៊ំស្រី លក្ខ័ ឲ្យមាន ឆាប់ជាសះស្បើយ និង មានសុខភាព ល្អ ជាពិសេស អាចជៀសផុត ពីជំងឺដ៏ កាចសាហាវនេះ ដើម្បី រស់នៅ ប្រកបដោយ សុភមង្គល ជាមួយនឹង ក្រុមគ្រួសារ ជារៀងរហូត៕
រូបភាពនៅក្នុងមន្ទីរពេទ្យ៖ អ៊ំស្រី និង កូនស្រី ក្រោយពី នាងត្រលប់មក វិញ
ដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!