ចេញពី​ជប់​លៀង​ជូនមិត្តភក្តិទៅផ្ទះ ត្រូវ​រថយន្ត​ស៊ិនទ្រី​កិន​ស្លាប់ម្នាក់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីជប់លៀងជិះម៉ូតូជូនមិត្តភក្តិទៅផ្ទះ ក៏ត្រូវរថយន្តដឹកសំរាមក្រុមហ៊ុន ស៊ិនទ្រីកិនស្លាប់ ដោយជ្រុះសាច់ កែង ជើងមួយដុំនៅ ក្រោមរថយន្ត កាលពីវេលាម៉ោង១១ និង៤០ នាទីយប់ថ្ងៃទី១៣ មករា ២០១៥ ស្ថិតនៅចំណុច ស្តុបផ្សារដើមគ តាម មហាវិថី ព្រះមុនីរ៉េត កែងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះម៉ាកស្មាសរ៉េវូ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC 9967 បើកបរដោយបុរសម្នាក់ តាមហាវិថីព្រះមុនីរ៉េត ក្នុងទិសដៅពីកើត ទៅលិច ចំណែករថយន្តដឹកសំរាមក្រុមហ៊ុន ស៊ិន ទ្រី ពណ៌ស អត់ ស្លាកលេខ មានលេខរៀង ១៣៨ ជិះគ្នា៣នាក់ បើកបរពីលិចទៅកើត បញ្ច្រាសទិសគ្នា លុះមកដល់ចំណុច ខាងលើ ម៉ូតូបត់ស្តាំឆ្លងផ្លូវ ឆ្ពោះទៅ មហាវិថីម៉ៅ សេទុង មិនទាន់ផុតផង ត្រូវរថយន្តបើកបុក អូសម៉ូតូជាប់ ក្រោមរថយន្ត ចំណែកអ្នកបើកម៉ូតូ បោកនឹងរថយន្តស្លាប់ ហើយត្រូវ រថយន្ត កិនដាច់សាច់ កែងជើង មួយដុំនៅក្រោមរថយន្ត ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម