ពីនារីមុខស្វា​ ប្រែក្លាយជា ស្រីស្អាត ក្នុងមួយ ពព្រិចភ្នែក ដោយសារ ការកែសម្ផស្ស

 
 

ថៃ៖ កាលពីថ្មីៗនេះ នារីថៃ ២នាក់ បានយកឈ្នះ លើបេក្ខភាព ចំនួន ២០០០នាក់ ដោយទទួលបាន ការឧបត្ថម្ភកែសម្ផស្ស របស់កម្មវិធីកូរ៉េមួយ ឈ្មោះថា "Let me In"។

ចំពោះកម្មវិធី "Let me In" នេះជាកម្មវិធី ដ៏ពិសេសមួយ ដែលតែងតែ បង្ហាញការកែប្រែ មុខមាត់របស់នារីៗ មួយចំនួន ពីអាក្រក់ទៅជាស្អាត ដោយ ការកែសម្ផស្ស។ ជាពិសេសនោះ ផលិតករកូរ៉េ ក៏បានជ្រើសរើស នារីថៃ ២នាក់ ដោយបាន យកពួកគេ ទៅកន្លែងកែសម្ផស្ស ដើម្បីកែប្រែ ផ្ទៃមុខ របស់ពួកគេ ឲ្យក្លាយជាទេពអប្សរ។

បន្ថែមពីនេះទៅទៀត នាង Nichakorn Kuchachit  គឺកាលពីមុន នាងត្រូវបាន គ្រប់គ្នា ហៅនាងថា "ស្រីមុខស្វា" ព្រោះថា ចង្ការនាងស្រួច ពេក។ ដូច្នេះហើយ គ្រូពេទ្យ ក៏បានសំលឹងមើល ចំនុចខ្វះខាតរបស់នាង ដូចជា ឆ្អឹងដងកាំបិតកោង និងធ្មេញមិនស្មើគ្នា ដែលជាហេតុធ្វើឲ្យ ចង្ការរបស់នាង វែងបែបនេះ។ បន្ទាប់មក ផ្ទៃមុខរបស់នាងក៏ត្រូវបានកែប្រែ ដូចជាការចាក់បំពេញលើថ្ងាស ពត់ឆ្អឹងថ្គាម ធ្វើច្រមុះ ធ្វើសុដន់ និងវះកាត់ ត្រចៀក។ មិនតែប៉ុណ្ណោះ ខណៈពេលគ្រូពេទ្យ ធ្វើការពិនិត្យលើរាងកាយរបស់នាងនោះ ស្រាប់តែបានរកឃើញ ដុំសាច់មួយ នៅលើទ្រូងរបស់ នាង ដូច្នេះពួកគេ ក៏បានវះកាត់យកចេញផងដែរ។

ចំណែកឯនាង Nisanat Tangdat ជាភ្ញៀវទី២ ដែលនឹងត្រូវ វះកាត់កែសម្ផស្សដែរ ជាមួយនឹង ទម្រង់មុខ និង ឆ្អឹងថ្គាមរបស់នាង។ ចំពោះធ្មេញ ក្រោមរបស់នាង គឺមានប្រវែង ៥មីលីម៉ែត្រ ដែលជាហេតុ ធ្វើឲ្យថ្គាមរបស់ នាងលយចេញ ក្រៅខ្លាំងបែបនេះ។ បន្ទាប់មកគ្រូពេទ្យ ក៏បានពិនិត្យ ចំនុចខ្វះខាត លើផ្ទៃមុខ របស់នាង ដូចជាសាច់មុខរបស់នាង គឺស្តើងពេក និងចុងច្រមុះរបស់នាង ដូចជាប្រុស។ ដូច្នេះនាងក៏ ត្រូវបាន ចាក់បំពេញ សាច់មុខ វះកាត់ទម្រង់មុខ ឲ្យក្លាយជា ទម្រង់មុខ V-Line ពត់ឆ្អឹងថ្គាម  ធ្វើភ្នែក និងធ្វើច្រមុះ៕

តោះក្រឡេកមើលរូបថតរបស់ នារីទាំង២នេះទាំងអស់គ្នា ដែលមុនពេល និងបន្ទាប់ពីកែសម្ផស្សហើយ តើសម្រស់ពិតជាខុសប្លែកគ្នា ដែរទេ?  

Nichakorn Kuchachit

រូបថត មុនពេលកែសម្ផស្ស




រូបថត ក្រោយពេលកែសម្ផស្ស

Nisanat Tangdat


ខាងឆ្វេងជារូប មិនទាន់កែ និងខាងស្តាំ ជារូបកែហើយ



រូបថត ក្រោយកែសម្ផស្សហើយ

ប្រភព Lollipop
ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម