លួចកាណូត ពីប្រឡាយមាស យក មកលក់ នៅផ្សារក្រោម ត្រូវសមត្ថកិច្ច ចាប់ខ្លួន

 
 

កំពង់ឆ្នាំង ៖ ជនសង្ស័យ ជាក្រុមចោរលួចទូក ចំនួន៣នាក់ ត្រូវបានម្ចាស់ប្តឹង សមត្ថកិច្ចឲ្យ ដេញចាប់ បន្ទាប់ពីលួចកាណូត បាឡាស្មាច់ យកមកពាវនាវរកម៉ូយ លក់នៅផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៥ ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននេះ ១.ឈ្មោះយិន វិសាល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ២.ឈ្មោះ ឡាយ ងួនលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំង និង៣.ឈ្មោះ លឹម ពិសាល ភេទប្រុស ឆ្នាំ រស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដោយឡែកម្ចាស់ ទូកមានឈ្មោះ សុខ ចាន់ថា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ពេលឃាត់ខ្លួនសមត្ថកិច្ច បានរកឃើញការណូតបាឡាស្មាច់ ភ្ជាប់ជាមួយនិងម៉ាស៊ីន មួយគ្រឿង។

តាមការរៀបរាប់របស់ម្ចាស់ទូក ប្រាប់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងជាង១២យប់ ពាក់កណ្តាល អធ្រាត ឈានចូលថ្ងៃទី១៣ មករា ខ្លួនបាន ងើបឡើងស្រាប់តែបាត់ ការណូតបាឡាស្មាច់ របស់ខ្លួន នៅចំការ ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ភ្លាមនោះម្ចាស់ទូក ចាត់ កម្លាំង តាមរកនៅក្នុង ភូមិសាស្រ្តរបស់ខ្លួន និង បានទូរស័ព្ទប្រាប់បងប្អូន នៅផ្សារក្រោម  អោយតាមរកមើល។ លុះព្រឹកឡើងខ្លួន បានមក ផ្សារក្រោម និងបានដើររកកាណូត របស់ខ្លួន នៅទំនប់បារំាង រហូតដល់ម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ ក៍ឃើញទូករបស់ខ្លួន ចតនៅ ទីនោះក៍សួរនាំ អ្នកនៅ ក្បែរនោះ ឃើញជនសង្ស័យទាំង ៣នាក់បាន ដើររកម៉ូយដើម្បីលក់កាណូតនេះ តែគ្មានអ្នកទិញ ឃើញដូចនេះ ម្ចាស់បានប្តឹងសមត្ថកិច្ច អោយចាប់ តែម្តង ។

សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី។


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម