ពិធីករ និង ទស្សនិកជន ស្លុតអារម្មណ៍ ពេលបានឃើញ សម្រស់ពិត ក្រៅរូបថត របស់ស្រីស្អាតទាំងនេះ (មានវីដេអូ)
កូរ៉េខាងត្បូង៖ នេះពិតជារឿង គួរឲ្យភ្ញាក់ផ្អើល ទៀតហើយ ដែលនារី ជនជាតិកូរ៉េ ជាច្រើននាក់ បានធ្វើឲ្យគ្រប់គ្នា ស្រឡាំងកាំង ដោយសារតែមុខមាត់របស់នាង ពេលតុបតែងមុខ មានសភាព ខុសគ្នា ពីមុខធម្មជាតិខ្លាំងពេក ដែលមើលទៅ គឺជាមនុស្សពីរនាក់ ផ្សេងគ្នាតែម្តង។
វីដេអូឃ្លីប នៅក្នុងកម្មវិធី Korean TV show បានបង្ហោះ ទៅកាន់បណ្តាញ យូធូប បង្ហាញពីនារីជាច្រើនរូប ត្រូវបានកម្មវិធីអញ្ជើញ ឲ្យចូលរួម ដោយតម្រូវឲ្យពួកនាង គ្មានធ្វើការតុបតែងមុខ អ្វីទាំងអស់។
មុនពេលឲ្យពួកនាង ឡើងមកលើឆាក គឺពិធីករ បានបង្ហាញរូបថតរបស់នាង ពេលតុបតែងមុខ ឲ្យទស្សនិកជន បានមើលជាមុនសិន មុននឹងបង្ហាញរូបពិត។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺពេលដែលមនុស្សពិត បង្ហាញខ្លួន គឺបានធ្វើឲ្យទស្សនិកជន និង សូម្បីតែពិធីករ ក៏មានការស្រឡាំងកាំង និយាយមិនចេញគ្រប់គ្នាដែរ។ នារីម្នាក់ ដែលត្រូវបានគេអញ្ចើញ ឲ្យឡើងកម្មវិធីនេះ បានឲ្យដឹងថា ការប្រែមុខមាត់ក្លាយជាស្រីស្អាត យ៉ាងនេះ គឺដោយសារតែ ឥទ្ធិពលនៃការផាត់មុខនេះឯង៕
ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម ៖
ប្រភព ៖ lollipop
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!