រថយន្ត បុកម៉ូតូរបួសធ្ងន់ ស្រាល២ នាក់ ខណៈរវល់ ចាក់ចម្រៀង ពេលកំពុងបើកបរ

 
 

ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស២នាក់ បានរង របួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ មួយក្នុង ខណៈដែល ម្ចាស់រថយន្តកំពុង បើកបររវល់ ឈ្ងោកចាក់ ម៉ាញ៉េរថយន្តជ្រុល ចង្កូតទៅបុកអ្នកជិះម៉ូតូ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានអោយដឹងថា ម្ចាស់រថយន្តបង្ករមានឈ្មោះ ឃុន  ឃីម ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បើកបរ ថយន្តម៉ាកតូយ៉ូតាកាមរីស៊េរីឆ្នាំ១៩៩៥ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២B-៧៧៩៨ ។ រីឯជនរង គ្រោះឈ្មោះស៊ុយ ឈីម អាយុ៦៤ឆ្នាំ មានទីលំនៅ ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាអ្នក បើកម៉ូតូ រងរបួសធ្ងន់ បាក់ជើងខាងឆ្វេងម្ខាង និងស្ត្រីម្នាក់ទៀតឈ្មោះ យូ ធីវី អាយុ២៨ឆ្នាំ មានទីលំនៅ ក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាអ្នកជិះពីក្រោយ រងរបួសស្រាល ជនរងគ្រោះ ទាំងពីរនាក់ នេះជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង ១C-២៣៨៦ ។ មុនពេលកើតហេតុរថយន្ត និងម៉ូតូ បានធ្វើដំណើរស្របគ្នា ក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានរេ ចង្កូតទៅបុកម៉ូតូ ពីក្រោយពីពេញទំហឹងតែម្តង បណ្តាលអោយ ម៉ូតូកៀបជាប់ នឹងរថយន្ត ឯជនរងគ្រោះបាន ខ្ទាតចេញពីម៉ូតូបណ្តាល អោយបុរសអ្នកបើកម៉ូតូបាន រងរបួសធ្ងន់ បាក់ជើងម្ខាង និងស្ត្រីម្នាក់ទៀតរង របួសស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹក ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត រីឯមធ្យោបាយ បង្កត្រូវ បាន នគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះ ស្រាយទៅ តាមនីតិវិធី ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម