គួរឲ្យស្លុត ហេតុតែចង់ការពារ ផ្ទះខ្លួនឯង ស្ដ្រីម្នាក់ ត្រូវម៉ាស៊ីនជីកដី កិនពីលើ ស្រស់ៗ

 
 

ចិន៖ ស្ដ្រី ជនជាតិចិនម្នាក់ បានស្លាប់ យ៉ាងអាណោចអាធម៌ បន្ទាប់ពី ព្យាយាម បញ្ឈប់ អ្នកបើក ម៉ាស៊ីនជីកដី ក៏ព្រោះតែ សកម្មភាពនេះ ធ្វើឲ្យប៉ះពាល់ ដល់ផ្ទះរបស់គាត់  និងបានក្លាយជា រឿងឈ្លោះគ្នា ដ៏ក្ដៅគគុកមួយ។

ហេតុការណ៍មួយនេះ បានកើតឡើង បន្ទាប់ពី ម្ចាស់ ម៉ាស៊ីនជីកនេះ បានប្រើ ម៉ាស៊ីន ទៅជីកបន្ថែម ដើម្បីដាក់ បំពង់បូមប្រេង នៅក្នុង ទីក្រុង Yicheng នៃភាគកណ្ដាល ប្រទេសចិន ក្នុងខេត្ដ Hubei ។ នៅក្នុងនោះ បើតាមសម្ដី អ្នកជិតខាង ពីរនាក់ប្ដីប្រពន្ធ ដែលមានឈ្មោះថា Yu Chung អាយុ ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ Zhen អាយុ ៤៨ឆ្នាំ បានឲ្យដឹងថា ការជីកនេះ ពិតជាកៀក ផ្ទះរបស់ពួកគេ ដែលបណ្ដាលឲ្យ របងផ្ទះពួកគេ ប្រេះ និងស្នាមខូចខាត ពីខាងក្រៅផងដែរ។

ដោយសារតែ ការរំខាន និងធ្វើឲ្យប៉ះពាល់បែបនេះ ប្ដីប្រពន្ធខាងលើនេះ បានប្រើ ចបជីកស្មៅ ទៅគំរាម អ្នកបើក ម៉ាស៊ីនជីកនេះ និងបង្ខំ ឲ្យសងជំងឺចិត្ដ។ តែដោយសារ អ្នកបើក ម៉ាស៊ីនជីកនេះ បដិសេធ អ្នកទាំងពីរ ក៏ដេញ បុរសនេះ និងរឹបអូស ម៉ាស៊ីន។ ប្រហែលជា មួយសប្ដាហ៍ក្រោយ មក ម្ចាស់ម៉ាស៊ីន ដែលគេស្គាល់ឈ្មោះថា Yu Bin អាយុ ២៩ឆ្នាំ បានត្រលប់មកវិញ នាពេលព្រឹក និងបញ្ឆះម៉ាស៊ីន ដើម្បីដំណើរ ការងារឡើងវិញ។ តែសកម្មភាពនេះ បានធ្វើឲ្យ ភ្ញាក់ផ្អើល ដល់អ្នកទាំងពីរ និងបានរត់មក កន្លែងដែលជីក។

ទោះជាយ៉ាងណា ដោយសារតែ ចង់បញ្ឈប់ អ្នកបើកម៉ាស៊ីននេះ អ្នកស្រី Zhen បានទៅឈរ ពីមុខ ម៉ាស៊ីន និងបដិសេធ មិនទៅណា ទាំងអស់ ឃើញបែបនេះ អ្នកបើកម៉ាស៊ីន ក៏បរថយក្រោយ តែភ្លាមៗ  អ្នកស្រី Zhen ក៏រត់មកខាង ក្រោយដែរ និងគេងនៅលើដី ហើយជាចុង ក្រោយ ត្រូវបាន ម៉ាស៊ីននេះ កិនពីលើ ស្លាប់យ៉ាង អាណោចអាធម៌ ក៏ព្រោះអ្នកបើក មើលមិនឃើញ៕

រូបភាព នៅកន្លែងកើតហេតុ  

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម