ឪពុក សម្លាប់កូនស្រី ខ្លួនឯង ព្រោះនាង ទៅទាក់ទង ជាមួយមនុស្សប្រុស រស់នៅ ភូមិផ្សេង
ឥណ្ឌា ៖ នេះជាអំពើមួយដ៏ឃោរឃៅ និង ព្រៃផ្សៃជាទីបំផុត ដែលឪពុក និង កូនប្រុស យកដុំថ្ម គប់លើកូនស្រី រហូតដល់ស្លាប់ នៅនឹងកន្លែង ព្រោះតែខឹងនាង ទាក់ទងជាមួយបុរសម្នាក់ ដែលរស់នៅក្នុងភូមិផ្សេងគ្នា។
នារីវ័យ ១៩ ឆ្នាំ ឈ្មោះ Khan ត្រូវបានមិត្តភក្តិ ប្រទេះឃើញសាកសពនាង ដេកនៅលើថ្លុកឈាម ក្នុងចំការ ក្បែរផ្ទះរបស់នាង ដែលស្ថិតនៅក្នុង រដ្ឋ Uttar Pradesh ភាគខាងជើង ប្រទេសឥណ្ឌា កាលពីពេលកន្លងទៅថ្មីៗនេះ។ ក្នុងនោះដែរ ដំនើរការស៊ើបអង្កេត ពីករណីឃាតកម្មនេះ អ្នកជំនាញបានឲ្យដឹងថា នារីរងគ្រោះ ត្រូវបានឪពុក និង បងប្រុងបង្កើតអូស ទៅកន្លែងកើតហេតុ ព្រោះតែខឹងនាង លួចទាក់ទងបុរស ដែលនៅភូមិផ្សេងគ្នា។ លោកបានបន្តទៀតថា បន្ទាប់ពីនារីរងគ្រោះ ត្រូវបានពួកគេគប់នឹងដុំថ្ម រួចមក ក៏ចង.កនាង សម្លាប់តែម្តង។ ប៉ុន្តែ អ្វីដែលជាលក្ខណៈគួរឲ្យកត់សម្គាល់នោះ គឺពួកគេបានធ្វើឲ្យនាង របួសមុខ និង ខ្លួនកាន់តែធ្ងន់ធ្ងរទៀត ដើម្បីកុំឲ្យមានគេមើលស្គាល់ថា ជនរងគ្រោះជានរណា។
យ៉ាងណាមិញ ជនសង្ស័យ ទាំងពីរនាក់ ត្រូវបាននាំខ្លួនមកសួរចម្លើយ ដោយក្នុងនោះ ជនសង្ស័យ ជាបងប្រុស របស់នារីរងគ្រោះ បានអះអាងថា សង្សារបស់នាងជាអ្នកសំលាប់ទៅវិញ។ ទោះជាយ៉ាងណា ការពិតបានលាតត្រដាង ក្រោយពេល ដែលប៉ូលីសធ្វើការ សួរចម្លើយ ជនសង្ស័យជាឪពុក ដោយបានឆ្លើយថា ពួកគេបានសំលាប់នាង ព្រោះតែនាង ស្រលាញ់បុរសម្នាក់ រស់នៅភូមិជិតគ្នា។
ចំនែកឯបងប្រុស ម្នាក់ទៀត របស់នារីរងគ្រោះ បាននិយាយដោយ មិនខ្វល់អ្វីទាំងអស់ថា ៖ “ខ្ញុំមិនមានការ សោកស្តាយ ឫ ភ្ញាក់ផ្អើលអ្វីទាំងអស់ ដែលប្អូនស្រី របស់ខ្ញុំស្លាប់។ ប្រសិនបើ រឿងនោះជាការពិត នោះខ្ញុំក៏មិនភ្ញាក់ផ្អើលថា ឪពុក និង បងប្រុសខ្ញុំ សំលាប់នាងដែរ”៕
នារីរងគ្រោះ (ឆ្វេង) ឪពុក (កណ្តាល) បងប្រុស (ស្តាំ)
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ ដេលីម៉ែល
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!